កីឡាករ Bastian Schweinsteiger ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករ ២៥ រូបនៅ Premier League

ខ្សែបម្រើកណ្តាល Bastian Schweinsteiger ត្រូវបញ្ជូលឈ្មោះនៅក្នុងបញ្ជីឈ្មោះកីឡាករ ២៥ រូប នៅក្នុងការប្រកួត Premier League។

កីឡាករជើងឯក World Cup  វ័យ⁣⁣⁣ ៣២ ឆ្នាំរូបនេះត្រូវបានអ្នកចាត់ការទូទៅថ្មីលោក Jose Mourinho ប្រាប់កាលពីពេលថ្មីៗនេះថាកីឡាកររូបនេះអាចនឹងមិនបានលេងនោះទេនៅកីឡដ្ឋាន Old Trafford នោះទេ។

អតីតប្រធានក្រុមជម្រើសជាតិ អាល្លឺម៉ង់បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិកាលពីដើមសប្តាហ៍នេះបន្ទាប់ពីរកបាន ២៤ គ្រាប់ក្នុងការបង្ហាញខ្លួន ១២១ ប្រកួត។

កីឡាករ Schweinsteiger ដែលចុះកុងត្រាជាមួយក្លឹបរយៈពេល ៣ ឆ្នាំកាលពីឆ្នាំ ២០១៥ នោះហ្វឹកហាត់តែម្នាក់ឯង និងហ្វឹកហាត់ជាមួយក្រុមយុវជនអាយុក្រោម ២៣ ឆ្នាំតាំងពីលោក Mourinho ចូលកាន់ដំណែងមក។

តែទោះជាយ៉ាងណាសម្រាប់បញ្ជីឈ្មោះកីឡាករ ២៥ រូបដែលក្លឹប Manchester United បានបញ្ចេញនោះគេឃើញមានឈ្មោះកីឡាករវ័យ ៣២ ឆ្នាំរូបនេះព្រមទាំងជាមួយកីឡាករ Sadik El-Fitouri។

បញ្ជីឈ្មោះកីឡាករទាំង ២៥ រូបរបស់ក្លឹប Manchester United រួមមាន៖ Eric Bailly, Daley Blind, Michael Carrick, Matteo Darmian, David De Gea, Memphis Depay, Sadik El-Fitouri, Marouane Fellaini, Ander Herrera, Zlatan Ibrahimovic, Sam Johnstone, Phil Jones, Jesse Lingard, Juan Mata, Henrikh Mkhitaryan, Paul Pogba, Marcos Rojo, Sergio Romero, Wayne Rooney, Morgan Schneiderlin, Bastian Schweinsteiger, Chris Smalling, Antonio Valencia, Ashley Young.

Screen Shot 2016-09-02 at 3.12.28 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ