លោក Lee ទទួលស្គាល់ហុងកុងជាក្រុមខ្លាំង ប៉ុន្ដែជួបគ្នាជើងទី២ កម្ពុជានឹងធ្វើបានកាន់តែល្អ

ភ្នំពេញ៖ បន្ទាប់ពីរងនូវការបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហុងកុងកាលពីមិញលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា៖ “ក្រុមហុងកុងពិតជាក្រុមខ្លាំងមួយ ប៉ុន្ដែលោកមិនបានបន្ទោសកូនក្រុមខ្លួនឡើយ ព្រោះពួកគេព្យាយាមធ្វើបានល្អច្រើន ហើយជួបគ្នាជើងទី២ នៅលើទឹកដីកម្ពុជា លោកជឿជាក់ថា កម្ពុជានឹងធ្វើបានកាន់តែល្អជាងនេះទៅទៀត ។”

14232549_1785149785055855_4632966584996831905_n

គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះ បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួតមិត្តភាពខាងលើ ។ លោកបាននិយាយថា៖ “ដោយសារហុងកុង មានកម្រិតសមត្ថភាពខ្ពស់ជាងគេកម្ពុជា ហើយការប្រកួតធ្វើឡើងនៅក្រៅដីទៀត ហេតុនេះហើយទើបការប្រកួតជួបការលំបាកច្រើន បើទោះបីកូនក្រុមលោកខំប្រឹងយ៉ាងណាក៏ដោយ ។” ប៉ុន្ដែលោក Lee Tae Hoon បានបន្ថែមទៀតថា ថ្វីត្បិតជំនួបក្រៅដីលើនេះកម្ពុជា ចាញ់ហុងកុង ៤-២ តែជំនួបជើងទី២ លើទឹកដីកម្ពុជា នាថ្ងៃទី០៦ ខែតុលាខាងមុខ ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើបានល្អជាងនេះ ដោយសារការផ្ដល់កម្លាំងចិត្តដីច្រើនរបស់អ្នកគាំទ្រកម្ពុជា ។ ម្យ៉ាងឱកាសនៃការប្រមូលផ្ដុំហ្វឹកហាត់ ក៏ល្អប្រសើរជាងលើនេះ ដែលកម្ពុជាទើបប្រមូលផ្ដុំហ្វឹកហាត់មិនដល់ ១សប្ដាហ៍ផងនោះ ៕

14199336_1785149371722563_179750444506410190_n

14202644_1785129498391217_2868415462886943172_n

អត្ថបទ៖ បុត្រា

រូបភាព៖ FFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ