ស្វាយរៀង យកឈ្នះក្រុមម្ចាស់ផ្ទះវៀតណាម ៣-១ ក្នុងជំនួបមិត្តភាពម្សិលមិញ

ភ្នំពេញ៖ ក្រុមព្រះខ័នរាជស្វាយរៀង តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកឈ្នះក្រុមភូមិភាគ៧ របស់ម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល ៣-១ នៅក្នុងជំនួបមិត្តភាពកណ្ដាលទីក្រុងហូជីមិញ កាលពីម្សិលមិញ ខណៈក្នុងឱកាសនោះក៏មានវត្តមានឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចូលរួមផងដែរ ។

14192508_1152548031468606_3564806958296214605_n

បើទោះបី ក្រុមព្រះខ័នរាជស្វាយរៀង បានអវត្តមានកីឡាករឆ្នើម ៨ រូប ដែលជាប់បេសកកម្មជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងជំនួបមិត្តភាពជាមួយក្រុមម្ចាស់ផ្ទះហុងកុងកាលពីមិញក្ដី ប៉ុន្ដែក្រុមតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជានេះ ធ្វើបានយ៉ាងល្អដោយប្រើប្រាស់កីឡាករយុវជនភាគច្រើន ដើម្បីយកឈ្នះការប្រកួតមិត្តភាពនេះ ។

សម្រាប់តង់ទី១ ក្រុមតំណាងប្រទេសកម្ពុជានេះ បានធ្វើការនាំមុខក្រុមភូមិភាគ៧ របស់វៀតណាម ១គ្រាប់ ដែលធ្វើសម្រេចដោយកីឡាករ លី សារ័ត្ន នៅតង់ទី១ ប៉ុន្ដែនៅនាទីទី៧០ ក្រុមម្ចាស់ផ្ទះវៀតណាមបានស្មើ ១-១ វិញ មុននឹងក្រុមព្រះខ័នរាជស្វាយរៀង រកបានគ្រាប់បាល់បន្ថែម ២គ្រាប់ទៀត ដែលធ្វើសម្រេចដោយកីឡាករ សួន វាសនា នៅនាទី៨៥ និងកីឡាករ ម៉ែន មុន្នីរ៉ា នៅនាទី៩០ ដើម្បីយកឈ្នះ ៣-១ តែម្ដង ។

គួរបញ្ជាក់ថា ការប្រកួតនេះ ក្រៅពីរឹងចំណងមិត្តភាពផ្នែកកម្លាំងអាវុធហត្ថនៃប្រទេសទាំងពីរ ក៏ជាការត្រៀមខ្លួនប្រកួតបញ្ចប់លីគរបស់ក្រុមព្រះខ័នរាជស្វាយរៀងផងដែរ ដែលត្រូវជួបក្រុមបាត់តារាងវេស្ទើនភ្នំពេញ នៅថ្ងៃទី០៦ ខែកញ្ញានេះ នៅរក្សាកៅអីចំណាត់ថ្នាក់លេខ៤ ក្នុងរដូវកាលថ្មី ឆ្នាំ២០១៦នេះ បន្ទាប់ពីអស់ឱកាសប្រជែងដណ្ដើមតំណែងជើងឯកនោះ ៕

14225354_1152547981468611_5164988435738639292_n

14102566_1152548114801931_6047661265418745350_n

14117759_1152547818135294_2130243320505936424_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ