F1: កីឡាករ Felipe Massa នឹងចូលនិវត្តន៍នៅចុងរដូវកាលនេះ

កីឡាករ Felipe Massa ទទួលបានការអបអរសាទរ និងគាំទ្រ ពីអ្នកគាំទ្រទាំងអស់ក្រោយពីបានប្រកាសថាខ្លួននឹងចូលនិវត្តន៍ពីការប្រកួត Formula 1 នៅចុងរដូវកាលនេះក្រោយពីចាប់អាជីពនេះអស់រយៈពេល ១៥ ឆ្នាំមក។

កីឡាករ Massa វ័យ ៣៥ រូបនេះធ្លាប់ឈ្នះជើងឯក Grands Prix ១១ ដង ក្នុងអាជីពផងដែរ។

កីឡាករ Massa ចាប់ផ្តើមអាជីព F1 ជាមួយនឹង Sauber មុននឹងចូលរួមជាំមួយនឹង Scuderia Ferrari ក្នុងនាមជាកីឡាករធ្វើតេស្តនៅឆ្នាំ ២០០៣។ ក្រោយមកកីឡាកររូបនេះត្រលប់មក Sauber នៅឆ្នាំ ២០០៤ និង ២០០៥ មុននឹងចូលរួមជាមួយក្រុម Ferrari នៅពេលដែលកីឡាកររូបនេះឈ្នះជើងឯក ២ នៅ ឆ្នាំ ២០០៦ រួមបញ្ជូលទាំងការឈ្នះជើងឯកនៅស្រុកកំណើត ហើយក្លាយជាកីឡាករ ប្រេស៊ីល ដំបូងគេតាំងពីកីឡាករ Ayrton Senna មកដែលឈ្នះជើងឯក Brazilian Grand Prix។

នៅឆ្នាំ ២០០៧ កីឡាករ Massa ឈ្នះជើងឯក ៣ ហើយបញ្ចប់រដូវកាលទៅចំណាត់ថ្នាក់លេខ ៤ នៅ Drivers’ Championship ខណៈឆ្នាំ ២០០៨ កីឡាកររូបនេះបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ២ ក្រោយប្រកួតប្រជែងជើងឯកជាមួយកីឡាករ Lewis Hamilton។ ឆ្នាំ ២០០៩ កីឡាកររូបនេះមិនបានចូលរួមប្រកួតដោយសារតែរបួស តែត្រលប់ចូលវិញនៅឆ្នាំ ២០១១។  នៅឆ្នាំ ២០១៣ កីឡាកររូបនេះបានចាកចេញពីក្រុម Ferrari ហើយត្រូវបានជំនួសវិញដោយកីឡាករ Pastor Maldonado ជាមួយនឹងកីឡាករ Valtteri Bottas៕

_90995897_felipemassa

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ