ណាហ្គាធ្ងន់ក! សុក រិទ្ធី បាក់ដៃ ហើយចាញ់ខេមបូឌានថៃហ្គ័រទៀត

ក្នុងជំនួបរវាងក្រុមណាហ្គាវើល ជាមួយខេមបូឌានថៃហ្គ័រ កាលពីថ្ងៃទី២៥ ខែកក្កដា នៅសាលាបាល់ទាត់ជាតិបាទី ដែលជាជំនួបនៃសប្តាហ៍ទី៨នៃការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥។ សម្រាប់ការប្រកួតនេះដែរ ណាហ្គាវើលបានទទួលភាពបរាជ័យក្រោមថ្វីជើងរបស់ខេមបូឌានថៃហ្គ័រ ដោយលទ្ធផល ២-១ ហើយអ្វីដែលដូចភ្នំបាក់សង្កត់ទៀតនោះគឺ ខ្សែការពារ សុក រិទ្ធី បានទទួលរងរបួសធ្ងន់ធ្ងរ ក្នុងការប្រកួតមួួយនេះ ពោលគឺបាក់ដៃ ដែលនេះជាការព្រួយបារម្ភ និងជាសម្ពាធមួយដ៏លំបាកសម្រាប់តំបន់ការពាររបស់ណាហ្គាវើល។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះក៏មានឧបទ្ទវហេតុបាក់កជើងរបស់កីឡាករស្វាយរៀងមួយរូបដែរ គឺខ្សែការពារ James Micheal។

11012785_669784029819883_8131953282761656390_n

11264899_669786509819635_2620151531798966704_n

អត្ថបទ៖ បារាំង

រូបភាព៖ PNN

មតិយោបល់

Sponsor

អត្ថបទថ្មីៗ