កីឡាករ Jack Wilshere ផ្ទេរទៅក្លឹប Bournemouth ក្នុងកុងត្រាខ្ចីជើង

ខ្សែបម្រើកណ្តាលសញ្ជាតិ អង់គ្លេស Jack Wilshere បានទៅចូលរួមជាមួយក្លឹប Bournemouth ក្នុងកុងត្រាខ្ចីជើងពីក្លឹប Arsenal។

កីឡាកររូបនេះក៏បានពិភាក្សាជាមួយក្លឹប Crystal Palace ស្របពេលដែលក្លឹបនៅ Serie A ក្លឹប Roma ក៏បានបង្ហាញពីការចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២៤ ឆ្នាំរូបនេះផងដែរ។

ប៉ុន្តែក្លឹបកាំភ្លើងធំ Arsenal មិនព្រមចចារជាមួយក្លឹប Roma នោះទេ។ ក្លឹប Bournemouth ក៏បានចុះកុងត្រាជាមួយកីឡាករ Mihai Dobre វ័យ ១៨ ឆ្នាំពីក្លឹប FC Viitorul ផងដេរ។

គួរបញ្ជាក់ផងដែរថា កីឡាករ Wilshere បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន ៣៤ ដង ហើយលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស នៅក្នុងការប្រកួត Euro 2016 បាន “ប្រកួតប៉ុន្តែមិនបានជាប់ឈ្មោះក្នុងបញ្ជីឈ្មោះរបស់លោក  Sam Allardyce នោះទេ៕

Screen Shot 2016-09-01 at 8.45.58 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ