អ្នកប្រដាល់ជើងខ្លាំងខ្មែរ ថៃ ឡាវ នឹងប្រជែងគ្នាដណ្ដើមខ្សែក្រវាត់​ Cambodia Beer ទម្ងន់៦៩គីឡូក្រាម

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនស្រាបៀកម្ពុជាទើបបានបង្កើតខ្សែក្រវាត់ប្រភេទទម្ងន់៦៩គីឡូក្រាម ដែលមានអ្នកប្រដាល់ ៣ជាតិសាសន៍ចំនួន ៨ រូប មកប្រកួតប្រជែងគ្នាដើម្បីដណ្ដើមយកខ្សែក្រវាត់នេះ ។ អ្នកប្រដាល់ទាំង ៣ជាតិសាសន៍នោះរួមមានកម្ពុជា ថៃ និង ឡាវ សម្រាប់លក្ខខណ្ឌប្រកួតក្នុងព្រឹត្តិការណ៍នេះគឺ ក្រុមខាងបរទេសត្រូវប្រកួតជាមួយក្រុមអ្នកប្រដាល់ខ្មែរ ហើយមួយក្រុមយកតែម្នាក់ ដែលមានពិន្ទុលើសគេសម្រាប់ប្រកួតផ្ដាច់ព្រ័ត្រ ។
សម្រាប់ក្រុមកម្ពុជាមានកីឡាករចំនួន៤រូបគឺ ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្ស, រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍, ផាន់ គ្រាន់ក្លិបគុជសារកីឡា និង ឡុង សុភី ក្លិបសាលវ័ន្ដកីឡា។ ចំណែកខាងក្រុមអ្នកប្រដាល់បរទេសមានអ្នកប្រដាល់ថៃ ២រូប និងឡាវ ២រូប ដែលអ្នកប្រដាល់ថៃមានកីឡាករ Suoer Chhai និង Thai Oulek ។ ចំពោះអ្នកប្រដាល់ឡាវវិញនោះមានកីឡាករ Thav Poulakvong និង Thav Prom Min ។

សម្រាប់ថ្ងៃទី៤កញ្ញា នឹងមានការប្រកួតដណ្ដើមខ្សែក្រវាត់ Camboida Beer ទម្ងន់៦៩គីឡូក្រាមនេះចំនួន ២គូ គឺអ្នកប្រដាល់កម្ពុជា ពុទ្ធ ឆាយរិទ្ធី ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Super Chhai ។ អ្នកប្រដាល់ទាំង ២ រូបនេះធ្លាប់ប្រកួតគ្នា ៣លើកហើយដោយស្មើគ្នាមួយលើក និងឈ្នះម្នាក់មួយលើកដូចគ្នា ។
រិទ្ធីមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៤ដង ចាញ់១៣ដង និង ស្មើពិន្ទុ១ដង ចំណែកឯ Super Chhai វិញ គេមានប្រវត្តិប្រកួតចំនួន១២០ដង ឈ្នះ១០៣ដង ចាញ់១៥ដងស្មើពិន្ទុ២ដង ។
ចាំមើលថាតើជំនួបក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះ អ្នកណាជាអ្នកទទួលជ័យជំនះបាន?

Put-Chhayrithy-vs-Super-Chhai

ចំពោះមួយប្រកួតទៀតកីឡាករ រឿង សោភ័ណ្ឌ របស់កម្ពុជាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Thai Oulek ដែលអ្នកប្រដាល់ទាំង២រូបនេះ ធ្លាប់ជួបប្រកួតគ្នាម្ដងហើយដោយលទ្ធផលស្មើគ្នាដោយពិន្ទុ ។
សោភ័ណ្ឌមានប្រវត្តិប្រកួតចំនួន១៣៩ដង ឈ្នះ១២៤ដង ចាញ់១៣ដង និងស្មើពិន្ទុ ២ដង ចំណែកឯអ្នកប្រដាល់ថៃ Thai Oulek វិញមានប្រវត្តិប្រកួតចំនួន១០៧ដង ឈ្នះ៩០ដង ចាញ់១៥ដងនិងស្មើពិន្ទុ២ដង ។
តើសោភ័ណ្ឌអាចយកជ័យជនះលើអ្នកដាល់ជើងខ្លាំងថៃម្នាក់នេះបានដែរឬទេ?

Roeurng-Sophon-vs-Thai-Oulek

 

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ