កីឡាករ Mario Balotelli ផ្ទេរទៅក្លឹប Nice ដោយគ្មានតម្លៃខ្លួន

កីឡាករ Mario Balotelli បានផ្ទេរពីក្លឹប Liverpool ទៅកាន់ក្លឹប Nice ដោយគ្មានតម្លៃខ្លួនហើយបញ្ចប់ការលេងរយៈពេល ២ ឆ្នាំនៅ Anfield។

កីឡាករ វ័យ ២៦ ឆ្នាំរូបនេះបង្ហាញខ្លួនបាន ២៨ ប្រកួត ហើយរកបាន ៤ គ្រាប់ បន្ទាប់ពីចុះកុងត្រាជាអតីតអ្នកចាត់ការទូទៅ លោក Brendan Rodgers ផ្ទេរពីក្លឹប AC Milan ក្នុងតម្លៃ ១៦ លានផោន ឆ្នាំ ២០១៤។

កីឡាករ Balotelli បានពិភាក្សារជាមួយក្លឹប FC Sion នៅប្រទេសស្វីសបន្ទាប់ពីត្រូវបានប្រាប់ឲ្យរកក្លឹបថ្មី។

គួរបញ្ជាក់ផងដែរថា ក្លឹប Nice បញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៤ នៅ Ligue 1 កាលពីរដូវកាលមុនហើយបានលេងពានរង្វាន់ Europa League ផងដែរ៕

Mario Balotelli

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ