កីឡាករ Bastian Schweinsteiger ស្រក់ទឹកភ្នែកពេលលេងប្រកួតចុងក្រោយឲ្យក្រុមជម្រើសជាតិ អាល្លឺម៉ង់

ប្រធានក្រុមជម្រើសជាតិ អាល្លឺម៉ង់ កីឡាករ Bastian Schweinsteiger បានចូលលេងប្រកួតចុងក្រោយរបស់ខ្លួនក្រោមការគាំទ្ររបស់អ្នកគាំទ្រអាល្លឺម៉ង់ជាច្រើនម៉ឺននាក់។

ខ្សែបម្រើកណ្តាល Schweinsteiger វ័យ ៣២ ឆ្នាំដើរចេញដោយទឹកភ្នែកនៅក្នុងការណែនាំខ្លួនមុនក្រុមជម្រើសជាតិ អាល្លឺម៉ង់ យកឈ្នះលើក្រុមជម្រើសជាតិ ហ្វាំងឡង់ ក្នុងលទ្ធផល ២-០ ការប្រកួតមិត្តភាព។

ខ្សែបម្រើកណ្តាលរបស់ក្លឹបបិសាចក្រហម The Manchester United ជាប់ជម្រើសជាតិដំបូងនៅខែ មិថុនា ២០០៤ ហើយបញ្ចប់កាេលងឲ្យក្រុមជម្រើសជាតិដោយបង្ហាញខ្លួនបាន ១២១ ប្រកួត ហើយរកបាន ២៤ គ្រាប់។

កីឡាករ Bastian Schweinsteiger បានប្រាប់ទៅអ្នកគាំទ្រដេលបានចូលរួមទស្សនាក្នុងការប្រកួតយប់មិញនេះថា៖ “នេះពិតជារឿងដែលមានន័យបំផុតសម្រាប់ខ្ញុំដែលបាននៅទីនេះថ្ងៃនេះ ពិតជាមោទកភាពណាស់ដែលបានលេងឲ្យអ្នកទាំងអស់។” កីឡាកររូបនេះបានបន្តថា៖ “ខ្ញុំគិតថាអ្នកទាំងអស់គ្នាបានឃើញនៅអ្វីដែលបានជះឥទ្ធពលមកលើខ្ញុំ។ ខ្ញុំរីករាយគ្រប់ពេលដែលខ្ញុំនៅលើទីលាន។”

កីឡាករ Schweinsteiger ដែលត្រូវបានប្តូរចេញនៅនាទីទី ៦៦ កាន់កំណត់ត្រាបង្ហាញខ្លួនបានច្រើនជាងគេរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងការប្រកួតទ្វីបអឺរ៉ុប ដែលលេងបាន ១៨ដងនៅក្នុងការប្រកួត។ កីឡាកររូបនេះក៏ស្ថិតនៅក្នុងចំណោមកីឡាករដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក 2014 World Cup ហើយចូលនិវត្តន៍ក្នុងនាមជាកីឡាករដែលបង្ហាញខ្លួនឲ្យជម្រើសជាតិច្រើនជាងគេទី៤ ផងដែរ៕

_90988210_gettyimages-598113104

_90988699_schweinsteiger_getty

_90988055_schweinsteiger_getty

_90988206_gettyimages-598113276

_90988208_gettyimages-598113094

_90988777_schweinsteiger_epa

_90988779_schweinsteiger_lowe_getty

_90988698_schweinsteiger_getty

 

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ