ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៥

ការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៥ នេះមានការចូលរួមពីសំណាក់កីឡាករ-កីឡាការិនីមកពីបណ្តាក្លឹបជាច្រើននៅទូទាំងប្រទេស ខណៈដែលចំនួនអ្នកចូលរួមទស្សនាក៏មានភាពកុះករច្រើនគួរឲ្យកត់សម្គាល់។ គួរបញ្ជាក់ថា បន្ទាប់ពីកីឡាករ ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាប្រចាំទ្វីបអាស៊ីជាលើកទី១ក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងវិញ្ញាសាតេក្វាន់ដូនេះរួចមក កីឡាដែលមានប្រភពមកពីប្រទេសកូរ៉េមួយនេះត្រូវបានមហាជនកម្ពុជាចាប់អារម្មណ៍ច្រើនឡើងៗ។ ការប្រកួតដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃស្អែកនេះត្រូវបានធ្វើឡើងនៅក្នុងអាគារប៊ូយ៉ុងនៃបរិវេណពហុកីឡដ្ឋានអូឡាំពិក និងត្រូវបានបើកឲ្យប្រិយមិត្តចូលរួមទស្សនាដោយសេរី។

taekwondo1

taekwondo2

taekwondo3

អត្ថបទ/រូបភាព៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ