កីឡាករ Calum Chambers ផ្ទេរទៅក្លឹប Middlesbrough ក្នុងកុងត្រាខ្ចីជើង

ក្លឹប Middlesbrough បានចុះកុងជាមួយខ្សែការពារក្លឹប Arsenal កីឡាករ Calum Chambers ក្នុងកុងត្រាខ្ចីជើង។

កីឡាករ វ័យ ២១ ឆ្នាំរូបនេះដែលអាចលេងការពារកណ្តាល និងការពារស្លាបស្តាំនោះបានចូលរួមជាមួយក្លឹប Arsenal ពីក្លឹប Southampton ក្នុងតម្លៃ ១៦លានផោន កាលពីឆ្នាំ ២០១៤។

កីឡាកររូបនេះក្រោយមកក៏បានបង្ហាញខ្លួនឈុតធំ Arsenal ហើយលេងឲ្យក្រុមជម្រើសជាិត អង់គ្លេស បាន ៣ដង ប៉ុន្តែកីឡាកររូបនេះបង្ហាញខ្លួនបានតែ ១២ ប្រកួតប៉ុណ្ណោះក្នុងការប្រកួត Premier League កាលពីរដូវកាលមុន។

មិត្តរួមក្រុមរបស់កីឡាករ Chambers នៅក្លឹប កីឡាករ Jack Wilshere ក៏អាចនឹងចាកចេញក្នុងកុងត្រាស្ចីជើងផងដែរ។

លោកគ្រូបង្គោល Aitor Karanka បាននិយាយថា Chambers បានបដិសេធសំណើរក្លឹបផ្សេងដើម្បីចូលរួមជាមួយក្លឹប Boro។

គួរបញ្ជាក់ផងដែរថា កីឡាករ Chambers គឹជាកីឡាករទី ១១ ដែលក្លឹប Boro បាននាំមកចូលរួមជាមួយក្រុមនារដូវក្តៅនេះក្នុងការប្រកួត Premier League ដែលក្នុងនោះមានអ្នកចាំទី Victor Valdes ខ្សែប្រយុទ្ធ Alvaro Negredo និងខ្សែបម្រើកណ្តាល Marten de Roon ក្នុងចំណោមកីឡាករទាំងនោះ៕

14207593_1192567520764512_5319322629105986803_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ