កីឡាករ Loic Remy ចូលរួមជាមួយក្លឹប Crystal Palace ក្នុងកុងត្រាខ្ចីជើង

ក្លឹប Crystal Palace បានចុះកុងត្រាជាមួយនឹងខ្សែប្រយុទ្ធក្លឹប Chelsea កីឡាករ Loic Remy ក្នុងកុងត្រាខ្ចីជើងនារដូវកាលនេះ។

កីឡាករសញ្ជាតិ បារាំងវ័យ ២៩ ឆ្នាំបង្ហាញខ្លួនបានតែ ៩ ប្រកួតប៉ុណ្ណោះក្នុងការប្រកួត Premier League ក្រោយចូលរួមជាមួយនៅ Stamford Bridge រយៈពេល ២ ឆ្នាំក្រោយផ្ទេរពីក្លឹប QPR ក្នុងតម្លៃ ១០.៥ លានផោន។

កីឡាករ Remy ថ្លាប់លេងក្រោមដឹកនាំរបស់លោក Alan Pardew ក្នុងកុងត្រាខ្ចីជើងដូចគ្នាកាលពីនៅក្លឹប Newcastle in 2013-14 ហើយរកបាន ១៤ គ្រាប់។

“នេះពិតជាសំខាន់ដែលដឹកថាលោក Alan Pardew គឺជាអ្នកកចាត់ការទូទៅមួយរូបដ៏ល្អ ហើយខ្ញុំរីករាយដែលបានចូលរួមនៅទីនេះ។” នេះជាអ្វីដែលកីឡាករ Remy បាននិយាយក្រោយចុះកុងត្រា។

លោក Pardew ក៏បានប្រាប់ថា៖ “កីឡាករ Loic គឺជាគោលដៅរបស់ខ្ញុំជាយូណាស់មកហើយក្នុងការដោះដូរកីឡាករនេះ ហើយខ្ញុំរីករាយដែលកីឡាកររូបនេះចុះកុងត្រាជាមួយយើង។ ខ្ញុំធ្លាប់នាំកីឡាកររូបនេះទៅក្លឹប Newcastle ដូចនេះខ្ញុំដឹងថាកីឡាកររូបនេះមានសមត្ថភាព ព្រមទាំងគុណភាពក្នុងក្រុមផងដែរ៕”

14196141_10154441531410762_1717503646626683060_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ