នរណាដែលនឹងត្រូវធ្លាក់ចេញពីការប្រកួត TV5 Boxing Knock-Out សប្ដាហ៍នេះ

ភ្នំពេញ៖ ថ្ងៃទី ៤ ខែ កញ្ញានេះ នៅលើសង្វៀន TV5 ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out នឹងមានអ្នកប្រដាល់ ២ រូបទៀតត្រូវធ្លាក់ចេញ និង ២ រូបទៀតបានឡើងទៅវគ្គ ៨ នាក់ចុងក្រោយ។ អ្នកប្រដាល់ ២ រូបហើយដែលដើរចេញពីព្រឹត្តិការណ៍នេះកាលពីសប្ដាហ៍មុនគឺ ឆន ចន្នី ដែលមកពី ក្លិបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ និង ផាត សូដា ដែលមកពី ក្លិបអេភូថងកីឡា។ ជាមួយគ្នានេះក៏មានអ្នកប្រដាល់ ២រូបដែរដែលបានកក់កៅអីទុក សម្រាប់វគ្គ ៨ នាក់ចុងក្រោយគឺ កីឡាករ យ៉ុន ដារ័ត្ន ក្លិប តាឡីដំរីមានរិទ្ធ និងកីឡាករ ស្រៀង ទិតធី ក្លិបសម្បត្តិគុនខ្មែរ ។

អ្នកប្រដាល់ ហេង ពន្លឺ របស់ក្លិបព្រៃទទឹងកីឡា ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ ឈុន បញ្ញា របស់ក្លិបរ៉ាហាប់ ស្វាយប៉ាក។ កីឡាករទាំងពីរសុទ្ធតែជាអ្នកខ្លាំងដែលឈ្នះក្នុងវគ្គជម្រុះបឋមដែលមានកីឡាករ ៣២ នាក់ តែវគ្គនេះជាវគ្គ ១៦ នាក់ចុងក្រោយ ដែលត្រូវជម្រុះកីឡាករ ៨ នាក់ទៀត ។

កាលពីសប្ដាហ៍មុនមានអ្នកប្រដាល់ ២ រូបហើយដែលបានកក់កៅអីទុក ហើយក៏មានអ្នកប្រដាល់ ២ រូបដែរដែលធ្លាក់ចេញពីការប្រកួត។ កាលពីវគ្គជម្រុះវគ្គបឋម កីឡាករ ហេង ពន្លឺ បានយកឈ្នះអ្នកប្រដាល់ ខុន ឌីណា ក្លិបកុមារទេព ដោយពិន្ទុ ខណៈដែល កីឡាករ ឈុន បញ្ញា ប្រកួតឈ្នះអ្នកប្រដាល់ចៅ រស់ក្លិបសុភានូមានជ័យដោយពិន្ទុដែរនោះ។ សម្រាប់ការប្រកួតជម្រុះនៅជុំទី ២ នេះគឺមិនងាយស្រួលដូចកាលប្រកួតនៅជុំទី ១ នោះទេ ព្រោះពួកគេសុទ្ធតែ អ្នកខ្លាំងដែលទទួលជ័យជំនះនៅជុំទី ១ ដូចគ្នា។ ហេង ពន្លឺ និង ឈុន បញ្ញាសុទ្ធតែកំពូកអ្នកប្រដាល់ដែលចូលចិត្តវ៉ៃប្ដូរដូចគ្នានេះនរណាមានសមត្ថភាពអាចឆ្លងផុតវគ្គជម្រុះនៅជុំទី ២ នេះ ?

Heng-Pun-Leu-vs-Chun-Panha

ប្រកួតក្នុងវគ្គជម្រុះជុំទី ២ នេះអ្នកប្រដាល់ រិទ្ធ ប្រាក់ប៊ិន ក្លិបកងពលតូចលេខ ៧០ ជួបជាមួយអ្នកប្រដាល់ ម៉នវ៉ាន់នី ក្លិបការិយាល័យទី ៥ កងទ័ពជើងគោក។ កាលពីប្រកួតជុំទី ១ រិទ្ធ ប្រាក់ប៊ិន ប្រកួតឈ្នះអ្នកប្រដាល់ សេក មេសា ក្លិបអង្គរមានជ័យដោយពិន្ទុ ឯ ម៉ន វ៉ាន់នីប្រកួតឈ្នះ រៀវ ចំណាប់ ក្លិបកងយោធពលខេមរភូមិន្ទដោយពិន្ទុដែរនោះ ។ សុទ្ធតែខ្លាំងដូចគ្នាបែបនេះរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាជាមិនខាន ។ រិទ្ធ ប្រាក់ប៊ិន និង ម៉ាន វ៉ាន់នីនរណាកកៅកៅអីសម្រាប់ជុំទី ៣បាន ?

Rith-Prakben-vs-Moan-Vanny

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ