អគ្គលេខាធិការកីឡាកាយសម្ព័ន្ធនៃបណ្ដាប្រទេសអាស៊ានជួបប្រជុំគ្នានៅទីក្រុងហាណូយ

ភ្នំពេញ៖ អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធរបស់បណ្ដាប្រទេសតំបន់អាស៊ីអាគ្នេយ៍ទើបតែបញ្ចប់ការប្រជុំនៅទីក្រុង ហាណូយ ប្រទេស វៀតណាម កាលពីថ្ងៃទី៣០សីហា។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងថា នេះជាការប្រជុំ ដែលមានសារៈសំខាន់ណាស់ព្រោះប្រទេសជាសមាជិកទាំងអស់ជជែកគ្នាពីការរៀបចំព្រឹត្តិការណ៍ប្រកួត ការរៀបចំប្រកួតជើងឯកអាស៊ីអាគ្នេយ៍ សម្រាប់កម្រិតតំបន់ដើម្បីជួយពង្រឹងសមត្ថភាពអត្តពលិកកីឡាកាយសម្ព័ន្ធក្នុងតំបន់។ ការជួយជម្រុញកីឡាកាយសម្ព័ន្ធឲ្យមានបរិមាណកាន់តែច្រើន និង ប្រកបដោយសមត្ថភាពក៏ត្រូវបានលើកយកមកពិភាក្សាគ្នាផងដែរ។ គួរបញ្ជាក់ថា សម្រាប់តំបន់អាស៊ាននេះមានប្រទេសចំនួន ៨ ប៉ុណ្ណោះដែលមានកីឡាកាយសម្ព័ន្ធ ដែលក្នុងនោះមានប្រទេសកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមនោះផងដែរ។

ក្នុងអង្គប្រជុំនោះក៏បានពិភាក្សាគ្នាពីរឿង SEA Games ទី២៩ ឆ្នាំ២០១៧ នាប្រទេសម៉ាឡេស៊ី ព្រមទាំងការត្រៀមខ្លួនចូលរួមមហាសន្និបាតកីឡាកាយសម្ប័ន្ធទ្វីបអាស៊ីដែលនឹងធ្វើពីថ្ងៃទី ២៦ ដល់ ២៩ ខែ កញ្ ញានៅទីក្រុង Inchoen សាធារណរដ្ឋកូរ៉េ និង មហាសន្និបាតសហព័ន្ធកីឡាកាយសម្ព័ន្ធពិភពលោកដែលនឹងធ្វើពីថ្ងៃទី ១៧ ដល់ ២០ តុលា នៅទី ក្រុងតូក្យូ ប្រទេសជប៉ុន៕

photo_2016-08-31_09-45-19 [800x600]

photo_2016-08-31_09-44-47 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ