ប្រត្តិខ្លះៗនៃកីឡដ្ឋានជាតិអូឡាំពិក

គួរបញ្ជាក់ថា កីឡដ្ឋានដ៏ធំមួយនេះត្រូវសាងសង់តាមព្រះរាជតម្រិះនៃសម្តេចព្រះនរោត្តម សីហនុ និងបានគូសប្លង់ក៏ដូចជាដឹកនាំកសាងដោយលោក វណ្ណ ម៉ូលីវណ្ណ ក្នុងឆ្នាំ១៩៦១ ដោយផ្តើមពីការចាក់ដីបំពេញទីលាន និងទំនប់នៃពហុកីឡដ្ឋានពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦២ ដល់ចុងខែមីនា ឆ្នាំ១៩៦៣។ ការសាងសង់សំណង់នានាបានចាប់ផ្ដើមពីខែធ្នូ ឆ្នាំ១៩៦២ និងបានបញ្ចប់ជាស្ថាពរនៅខែមេសា ឆ្នាំ១៩៦៤។ សំណង់នេះប្រើប្រាស់កម្មករចំនួន ៨០០ នាក់ ប្រើប្រាស់ដែកអស់ចំនួន ៣០០០ តោន ស៊ីម៉ង់ត៍ចំនួន ១៤០០០ តោន បេតុងទាំងអស់ ៤០០០០ ម៉ែត្រត្រីគុណ។ ការសាងសង់សរុបអស់ទឹកប្រាក់ចំនួន ៧៧៨ លានរៀល (ថវិការដ្ឋអស់៣៥០លានរៀល និងមានការវិភាគទានពីប្រជាពលរដ្ឋ)។ សូមបញ្ជាក់ថាសម្រាប់សាលវិមានកីឡាដែលជាកន្លែងសម្រាប់ទស្សនា បាល់ទះ បាល់បោះ ប្រដាល់ និងវិញ្ញាសាប្រភេទកីឡា Indoor ដទៃទៀតនោះមានកន្លែងអង្គុយទស្សនាសម្រាប់មនុស្សចំនួន៨០០០ នាក់ ខណៈកន្លែងសម្រាប់ទស្សនាការប្រកួតបាល់ទាត់មានចំណុះមនុស្សចំនួន ៦០០០០ នាក់ក្នុងនោះ ៥០០០ កន្លែងសម្រាប់ខាងវេទិកាក្នុងម្លប់៕

5

3

2

អត្ថបទ/រូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ