US Open 2016: កីឡាការីនី Serena Williams យកឈ្នះលើកីឡាការីនី Ekaterina Makarova នៅទីក្រុង New York

កីឡាការីនីសញ្ជាតិ អាម៉េរិគ Serena Williams គ្មានបញ្ហានោះទេក្នុងការប្រកួតដំបូងពានរង្វាន់ US Open ក្រោយយកឈ្នះលើកីឡាការីនី Ekaterina Makarova ក្នុងលទ្ធផល ២ សិតទល់នឹង ០។

កីឡាការីនីលំដាប់លេខ ១ ពិភពលោករូបនេះជួបជាមួយកីឡាការីនីលំដាប់លេខ ២៩ Makarova ក្នុងជុំទី ១ ហើយបានយកឈ្នះក្នុងលទ្ធផល  6-3 6-3។

កីឡាការីនី Williams វ័យ ៣៤ ឆ្នាំនឹងពិនិត្យមើលថាតើរបួសស្មារបស់ខ្លួនយ៉ាងណនៅក្នុងជុំទី ២ នៅពេលជួបប្រកួតជាមួយកីឡាការីនី Vania King។ កីឡាការីនីរូបនេះក៏បានប្រាប់ក្រោយជ័យជម្នះជុំទី១ នេះថា៖ “ខ្ញុំនឹងត្រូវចាំមើលថ្ងៃស្អែក ខ្ញុំមិនអាចលេងបាននោះទេក្រោយការប្រកួត Wimbledon។ ជារៀងរាល់ថ្ងៃខ្ញុំបានត្រឹមមើលថាតើវាយ៉ាងណាទៅហើយ។”

“ខ្ញុំពិតជារីករាយដែលបានលេងនៅទីនេះ ទីក្រុង ញូវយ៉ក វាពិតជាពិសេស។ ខ្ញុំចាប់ផ្តើមល្អ ហើយខ្ញុំចង់បង្កើតចង្វាក់នៃការលេងឲ្យបានល្អ។”

ចំណែកឯកីឡាការីនី Venus Williams លំដាប់លេខ ៦ ពិភពលោកបានយកឈ្នះលើកីឡាការីនី Kateryna Kozlova របស់អ៊ុយក្រែកក្នុងលទ្ធផល 6-2 5-7 6-4៕

_90976581_035022704

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ