Arsenal: កីឡាករ Lucas Perez ផ្ទេរពីក្លឹប Deportivo La Coruna មកជាផ្លូវការហើយ

ក្លឹបកាំភ្លើងធំ Arsenal បានចុះកុងត្រាក្នុងការទិញយកខ្សែប្រយុទ្ធក្លឹប Deportivo La Coruna កីឡាករ Lucas Perez  ១៧.១ លានផោន។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះរកបាន ១៧ គ្រាប់ក្នុងការប្រកួត ៣៧ ប្រកួតឲ្យក្លឹប Deportivo កាលពីរដូវកាលមុនបន្ទាប់ពីផ្ទេរមកពីក្លឹប PAOK នៅប្រទេស ក្រិក។

កីឡាកររូបនេះស្ទើរតែចូលរួមជាមួយក្លឹប Everton ទៅហើយមុននឹងក្លឹបកាំភ្លើងធំបានយល់ស្របជាមួយនឹងតម្លៃ ២០ លានអឺរ៉ូ សម្រាប់កុងត្រារបស់កីឡាកររូបនេះ។

លោក Arsene Wenger ក៏បានបញ្ជក់ផងដែរថាលោកនឹងទិញយកខ្សែការពាររបស់ក្លឹប Valencia សញ្ជាតិអាល្លឺម៉ង់កីឡាករ Shkodran Mustafi វ័យ ២៤ ឆ្នាំក្នុងតម្លៃ ៣៥ លានផោនផងដែរ។

“កីឡាកររូបនេះមិនមែនជាអ្នកគ្រាប់បាល់នោះទេ កីឡាកររូបនេះជាប្រភេទកីឡាករដែលសហការល្អជាដៃគូរ ដែលអាចបញ្ជូនបាល់សម្លាប់បានល្អ និងរត់បានល្អ។” នេះជាអ្វីដែលលោក Wenger បាននិយាយពីកីឡាករ Perez។ លោកបានបន្តថា៖ “កីឡាកររូបនេះមានភាពឆ្លាតវៃ ព្រមទាំងបង្ហាញទម្រង់លេងយ៉ាងល្អកាលពីរដូវកាលមុន៕”

gun__1472375496_Perez.jpg

13975344_10154176843177713_5154509002199091366_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ