ក្លឹបណាហ្គាវើល គ្រោងកែលម្អទីលានបាល់ទាត់ខេត្តកំពង់ស្ពឺ ដោយយកគំរូតាមកីឡដ្ឋានស្វាយរៀង

កំពង់ស្ពឺ៖ យោងតាមការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅក្នុងថ្ងៃទី៣០ ខែសីហានេះ ក្រុមការងាររបស់ក្លឹបបាល់ទាត់ Naga World ដែលដឹកនាំដោយលោក Hans ជាប្រធានផ្នែកកីឡារបស់ក្លឹបដែលកំពុងលេងក្នុងលីគកំពូលកម្ពុជាមួយនេះបានចុះទៅពិនិត្យផ្ទាល់ដល់តារាងបាល់ទាត់ខេត្តកំពង់ស្ពឺ អមដោយវត្តមានរបស់មន្ត្រីជំនាញខាងសាងសង់កីឡដ្ឋានស្មៅសិប្បនិម្មិតផងដែរ។ 

14107645_1627729710890355_2239293487101780431_o

តាមការបញ្ជាក់របស់លោក Hans ក្លឹប Naga World បានឯកភាពគ្នាហើយ ថានឹងសាងសង់ ក៏ដូចជាកែសម្រួលទីលានបាល់ទាត់ខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតក្នុងមណ្ឌលកីឡាខេត្តឱ្យមានលក្ខណៈស្តង់ដាដើម្បីបំពេញមុខងារក្នុងការរៀបចំការប្រកួតធំៗបាន ក្នុងនោះមានដូចជា ការពង្រីកទំហំទីលាន ការកសាងន្លែងអង្គុយដែលអាចទទួលអ្នកទស្សនាបានប្រហែល ៣ ពាន់នាក់ ការកែសម្រួលប្រព័ន្ធភ្លើង និងប្រព័ន្ធលូជាដើម ជាមួយគ្នាក្លឹបក៏នឹងរៀបចំឱ្យមានការចងសម្ព័ន្ធភាពជាដៃគូរវាងក្រុមជម្រើសខេត្តកំពង់ស្ពឺ និងក្រុមបាល់ទាត់ NagaWorld FC រួមជាមួយអាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធនានាលើគម្រោងនេះផងដែរហ់ើយបើតាមការគ្រោងទុក កីឡដ្ឋានថ្មីនេះ អាចនឹងត្រូវសាងសង់ដោយយកគំរូប្លង់តាមកីឡដ្ឋាននៅខេត្តស្វាយរៀងដែរ៕ 

14195473_1627729590890367_946848790878048320_o

 

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ