អត្តពលិកជនពិការកម្ពុជា វ៉ាន វ៉ុន ត្រៀមខ្លួនរួចរាល់ហើយក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកអន្តរជាតិ នៅប្រសុីល

ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកពិភពលោកបានបញ្ចប់ជាផ្លូវការរួចមក នៅថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះ ប្រទេសប្រសុីលនឹងត្រូវធ្វើជាម្ចាស់ផ្ទះបន្តទៀតសម្រាប់ការប្រកួតកីឡាអូឡាំពិកជនពិការ ឬ Paralympic Games 2016 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ូដដែល។ ជាមួយគ្នានេះដែរ សម្រាប់ឆ្នាំនេះមានកីឡាករជនពិការកម្ពុជាតែមួយរូបគត់ដែលទទួលបានសិទ្ធិអនុគ្រោះ (Wild Card) ទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ដែលមានការចូលរួមពីសំណាក់កីឡាករ កីឡាការិនីមកពី ១៧៦ប្រទេសនៅជុំវិញពិភពលោក។

Cambodian Wheelchair Grand PrixÊNational Male ChampionÊVan Vun trains with weights at his home in the countryside. He is training as part of his preparation in his historic quest to become the first ever Cambodian wheelchair racer to qualify for the Paralympic Games in London 2012.

ស្របគ្នានេះ អត្តពលិក វ៉ាន វ៉ុន ម្ចាស់មេដាយមាសលើវិញ្ញាសាប្រណាំងរទេះកាលពី ASEAN Para Games នៅមីយ៉ាន់ម៉ា បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនាពេលដ៏ខ្លីខាងមុខ ខណៈដែលពេលនេះរូបគេមានកម្រិតបច្ចេកទេសល្អសម្រាប់ការប្រណាំងក្នុងចម្ងាយ ១០០ម៉ែត្រ ដោយបានប្រើថិរវេលា ១៤វិនាទីតែប៉ុណ្ណោះ។ កីឡាករ វ៉ាន វ៉ុន បានលើកឡើងថា៖ «តាំងពីបានទទួលសិទ្ធិអនុគ្រោះមក ខ្ញុំបានធ្វើការហ្វឹកហាត់ជាប្រចាំ ដោយក្នុងមួយថ្ងៃខ្ញុំហាត់ ២ម៉ោងទៅ ៣ម៉ោងកន្លះ ដោយពេលខ្លះហាត់ល្បឿន ពេលខ្លះហាត់បច្ចេកទេស និងពេលខ្លះហាត់ផ្នែកកម្លាំង ហើយមានក្តីសង្ឃឹមថានឹងទទួលបានចំណាត់ថ្នាក់ល្អណាមួយជូនជាតិមាតុភូមិយើង»។

Cambodian Wheelchair Grand PrixÊNational Male ChampionÊVan Vun trains with weights at his home in the countryside. He is training as part of his preparation in his historic quest to become the first ever Cambodian wheelchair racer to qualify for the Paralympic Games in London 2012. Helping him in his training the British special projects coordinator of the Cambodian National Volleyball League Disabled (CNVLD) Neil Wilford. The CNVLD, who also support wheelchair racers, help with Van Vun's funded and training.

លោកយី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំចង់ឲ្យ វ៉ាន វ៉ុន បានចូលក្នុងប្រព័ន្ធគុណភាព ប៉ុន្តែសមត្ថភាពរបស់យើងទៅមិនទាន់ដល់គេនៅឡើយទេបើប្រៀបធៀបជាមួយប្រទេសមួយចំនួននៅលើពិភពលោកនោះ»។ ប៉ុន្តែទោះជាយ៉ាងណាលោកសន្យាថានឹងខិតជំរុញឱ្យកីឡាករ វ៉ាន វ៉ុន ខិតខំប្រឹងឱ្យអស់ពីលទ្ធផលរបស់គេ។

photo_2016-08-26_15-22-02

សូមបញ្ជាក់ដែរថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជូន កីឡាករ កីឡាការិនីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះច្រើនលើករួចមកហើយពោលគឺរៀងរាល់ ៤ឆ្នាំម្តង ដោយកាលពីលើកទី៤ កន្លងទៅការចូលរួមរបស់កម្ពុជាសុទ្ធតែទទួលបានសិទ្ធិអនុគ្រោះពីគណៈកម្មការវាយតម្លៃពិភពលោក ដោយមិនទាន់បានទៅចូលរួមដោយឆ្លងកាត់ការជម្រុះនោះទេ។ សម្រាប់លើកទី ៥នេះ គឺកីឡាករ វ៉ាន វ៉ុន ក៏ទទួលបានសិទ្ធិទៅចូលរួមប្រកួតបន្ទាប់ពីទទួលបានសិទ្ធិអនុគ្រោះពីគណៈកម្មាធិការប៉ារ៉ាឡាំពិកពិភពលោកលើវិញ្ញាសាជិះរទេះប្រណាំងចម្ងាយ១០០ម៉ែត្រលើប្រភេទពិការ T44 ៕

 

ជីង ឡុង

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ