ឪពុក ចាន់ វឌ្ឍនាកា ជឿជាក់ថាក្រុមជម្រើសជាតិកម្ពុជា អាចយកឈ្នះក្រុមហុងកុង!

ភ្នំពេញ៖ លោក ចាន់ ចេស្ដា អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលជាឪពុកបង្កើតរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានលើកឡើងថា ក្រុមជម្រើសជាតិកម្ពុជា នឹងមានលទ្ធភាពយកឈ្នះក្រុមហុងកុង នៅក្នុងជំនួបមិត្តភាពអន្ដរជាតិនាដើមខែក្រោយនេះបើទោះបីវិស័យបាល់ទាត់ហុងកុងមានការអភិវឌ្ឍន៍មុនកម្ពុជាក៏ដោយ ។

IMG_1282

ការលើកឡើងបែបនេះ គឺស្របពេលលោក ចាន់ ចេស្ដា អញ្ជើញទៅជូនដំណើរកូនប្រុស(ចាន់ វឌ្ឍនាកា) រួមទាំងក្រុមជម្រើសជាតិកម្ពុជា ដែលចេញដំណើរទៅទីក្រុងហុងកុងកាលពីយប់មិញ ដើម្បីត្រៀមប្រកួតមិត្តភាពអន្ដរជាតិ និងដកស្រង់បទពិសោធន៍ជាមួយក្រុមម្ចាស់ផ្ទះហុងកុង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ខានស្អែកនេះ ។ អភិបាលខេត្តកំពតថ្មីរូបនេះបានមានប្រសាសន៍ថា៖ «តាមខ្ញុំគិត បើខ្ញុំមើលជាក្រុម គឺជម្រើសជាតិយើងសព្វថ្ងៃមានការហ្វឹកហាត់បានល្អហើយការលេងត្រូវជើងគ្នា…។ គ្រាន់តែយើងមានបែងចែកអ្នកការពារ បម្រើ និងមានខ្សែប្រយុទ្ធ គួបផ្សំជាមួយអ្នកល្អៗជាច្រើនដូចជា ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម ឬឈិន ឈឿនជាដើម ខ្ញុំគិតថា ក្រុមគាត់នឹងអាចយកឈ្នះលើក្រុមហុងកុងបាន បើទោះបីខ្ញុំដឹងថា ហុងកុងល្អ ប៉ុន្ដែយើងក៏មិនខ្សោយប៉ុន្មានដែរបច្ចុប្បន្ននេះ» ។

13892240_1771261489778018_2033913861246876981_n

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ទីក្រុងហុងកុងហើយក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon និងអ្នកចាត់ការទូទៅលោក ឆាំង ពិសិដ្ឋ រួមទាំងកីឡាករ ២៤នាក់ ។ ការប្រកួតនេះ គឺជាការត្រៀមខ្លួនរបស់ក្រុមគោព្រៃកម្ពុជា ដើម្បីធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅខែតុលាខាងមុខ៕

13419180_1751447138426120_4741872977713601821_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ