Bundesliga: លទ្ធផលនៃប្រកួតសប្តាហ៍ទី ១

ការប្រកួតសប្តាហ៍ដំបូងរបស់ការប្រកួតបាល់ទាត់ Bundesliga រដូវកាល ២០១៦-២០១៧ នឹបញ្ចប់ទៅដោយភាពភ្ញាក់ផ្អើល។ ការប្រកួតរដូវកាលនេះជារដូវកាលទី ៥៤ នៃការប្រកួត Bundesliga ដែលជាការប្រកួតលីកកំពូលនៃប្រទេស អាល្លឺម៉ង់។

សម្រាប់ការប្រកួតរវាងក្លឹបជើងឯក Bayern Munchen ដែលត្រូវទទួលក្លឹប Werder Bremen នៅវេលាម៉ោង ១:៣០ នាទីរំលងអធ្រាត្រនោះ លទ្ធផលចុងក្រោយគឺក្លឹប Bayern Munchen បានយកឈ្នះរហូតដល់ទៅ ៦-០។

ចំណែកក្លឹប Dortmun វិញបានយកឈ្នះលើក្លឹប Mainz ក្នុងលទ្ធផល ២-១ ស្របពេលដែលក្លឹប Augsburg ចាញ់ក្លឹប Wolfsburg ក្នុងដីខ្លួនឯង ២-០ ។ រីឯក្លឹប Schalke 04 ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្លឹប Frankfurt នោះបានទទួលបរាជ័យក្នុងលទ្ធផល ១-០ ផងដែរ។ ខាងក្រោមជាលទ្ធផលប្រកួតសប្តាហ៍ទី ១៕

week-1

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ