តោះ! ទៅហ៊ោរនៅការប្រកួតជើងឯកយុវជនអាស៊ាន BIDC អាយុក្រោម ១៦ឆ្នាំ

ការប្រកួតជើងឯកយុវជនអាស៊ាន BIDC អាយុក្រោម១៦ឆ្នាំ នឹងត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ប្រទេសដែលចូលរួមមាន១១ប្រទេស រាប់ទាំងកម្ពុជា ហើយត្រូវចែកជា ២ពូល ដោយពូលA​មាន៖ ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទីម័រខាងកើត, ព្រុយណេ និងថៃ ចំណែកឯកម្ពុជាស្ថិតនៅពូលB​ ជាមួយ អូស្រ្តាលី, សឹង្ហបុរី, ហ្វីលីពីន និងមីយ៉ាន់ម៉ា។ ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍នេះ​នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយឡែកសំបុត្រចូលរួមទស្សនាចាប់លក់ចាប់ពីថ្ងៃទី២៦ ខែកក្កដា នេះហើយ។
កាលវិភាគការប្រកួតក្នុងពូលរបស់ ក្រុមជម្រើសជាតិកម្ពុជាក្រោមអាយុ ១៥ឆ្នាំ:

– ២៨.កក្កដា.២០១៥ – ហ្វីលីពីន vs កម្ពុជា – ម៉ោង ០៦:៣០ល្ងាច – ពហុកីឡដ្ឋានជាតិ

– ៣០.កក្កដា.២០១៥ – កម្ពុជា vs អូស្ត្រាលី – ម៉ោង ០៦:៣០ល្ងាច – ពហុកីឡដ្ឋានជាតិ

– ០៣.សីហា.២០១៥ – កម្ពុជា vs សឹង្ហបុរី – ម៉ោង ០៦:៣០ល្ងាច – ពហុកីឡដ្ឋានជាតិ

– ០៥.សីហា.២០១៥ – មីយ៉ាន់ម៉ា vs កម្ពុជា – ម៉ោង ០៦:៣០ល្ងាច – ពហុកីឡដ្ឋានជាតិ

ការវិភាគសម្រាប់ការប្រកួតរបស់កម្ពុជា

10734093_1641367019434133_5331533969274323867_n

ការវិភាគសម្រាប់ការប្រកួតទាំងមូល
11053635_1641747206062781_4962951129111317880_n

បែរមក ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៥ឆ្នាំឯណេះវិញ ក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនេះរួចរាល់ផងដែរ។

អត្ថបទ៖ បារាំង

រូបភាព៖ FFC

មតិយោបល់

Sponsor

អត្ថបទថ្មីៗ