EPL: លទ្ធផល នឹងតារាងពិន្ទុសរុបសប្តាហ៍ទី ៣

ការប្រកួតពានរង្វាន់លីកកំពូលអង់គ្លេស សប្តាហ៍នេះទី៣ នៅសល់តែក្លឹប Manchester United, Manchester City និង Chelsea តែប៉ុណ្ណោះដែលរក្សាកំណត់ត្រាឈ្នះ ១០០% នារដូវកាលនេះ។

សម្រាប់ការប្រកួតសប្តាហ៍នេះផងដែរ ក្លឹប Tottenham បានបើកកីឡដ្ឋាន White Hart Lane ដើម្បីទទួលក្លឹបហង្សក្រហម Liverpool។ ការប្រកួតបញ្ចប់ទៅដោយក្លឹបទាំងពីរបានត្រឹមចែកគ្នា ១ ពិន្ទុម្នាក់នៅក្នុងការប្រកួតដ៏តឹងតែងនេះ។

ក្លឹប Chelsea បានយកឈ្នះលើក្រុម Burnley ក្នុងលទ្ធផល ៣-០ ខណៈក្លឹបជើងឯករដូវកាលមុន Leicester City យកឈ្នះលើក្លឹប Swansea ក្នុងលទ្ធផល ២-១។ ចំណែកឯក្លឹប Manchester City ទទួលបាន ៣ ពិន្ទុក្រោយយកឈ្នះលើក្លឹប West Ham ក្នុងលទ្ធផល ៣-១។

រីឯក្លឹប Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho នៅរដូវកាលនេះក៏ទទួលបានជ័យជម្នះផងដែរនាសប្តាហ៍ក្រោយ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford រកបានគ្រាប់បាល់ជ័យជម្នះឲ្យក្លឹប Manchester United ក្នុងម៉ោងបន្ថែមដើម្បីយកឈ្នះលើក្លឹប Hull នៅកីឡដ្ឋាន KCOM Stadium។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបនៃការប្រកួតសប្តាហ៍ទី ៣ នេះ៕

week-3

14095702_1418125391545205_1918129410788154297_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ