Toyota Mekong ឆ្នាំនេះអាចមានសមាសភាពក្រុមថ្មីចូលរួម ខណៈបឹងកេតអង្គរមានក្តីសង្ឃឹមបង្ហាញខ្លួនជាថ្មី

ភ្នំពេញ៖ គិតមកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ក្រុមបាល់ទាត់ណាមួយដែលនឹងក្លាយជាក្រុមតំណាងប្រទេសថៃ ឡាវ កម្ពុជា វៀតណាម ដើម្បីចូលរួមការប្រកួត Toyota Mekong Club Championship ស្របពេលដែលមានតែប្រទេសមីយ៉ាន់ម៉ាតែមួយគត់ដែលបានរកឃើញក្រុមជើងឯកដើម្បីចូលរួមការប្រកួតដ៏ធំប្រចាំតំបន់ទន្លេមេគង្គនេះ។ ជាមួយគ្នានេះដែរ ក្លឹបបឹងកេតអង្គរ ក៏កំពុងមានក្តីសង្ឃឹមខ្ពស់ក្នុងការបង្ហាញខ្លួនជាលើកទី២ នៅក្នុងព្រឹត្តិការណ៍នេះ ខណៈដែលពួកគេនៅសល់តែមួយប្រកួតទៀតតែប៉ុណ្ណោះនៅក្នុងលីគកំពូលកម្ពុជា។

50d65f737643f64b8b734313b490fb60

យ៉ាងណាក៏ដោយ អ្វីៗអាចនឹងមានការប្រែប្រួលពីព្រោះបឹងកេតអង្គរ និងក្រសួងការពារជាតិ នៅតែបន្តប្រដេញគ្នាយ៉ាងប្រកៀកប្រកិតក្នុងដំណើរប្រជែងយកពានមិត្តហ្វូនខេមបូឌានលីគ ដែលនឹងផ្ដល់ឱ្យពួកគេនូវកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Toyota Mekong Club Championship 2016 និងវគ្គជម្រុះ AFC Cup 2018 ផងដែរ។

12339263_522495774586056_4699487282205752186_o

ដោយឡែកសម្រាប់ប្រទេសមីយ៉ាន់ម៉ាវិញ ក្រុមជើងឯក Yadanarbon Fc បានចូលខ្លួនមកជំនួសក្រុម Yangon United សម្រាប់ Toyata Mekong រដូវកាលថ្មីនេះដើម្បីប្រជែងជាមួយនឹងក្រុមមកពីប្រទេស ៤ផ្សេងទៀត ខណៈដែលក្រុម Buriram United (ថៃ) , Lao Toyota FC (ឡាវ) ក៏ដូចជា ក្រុម Becamex Binh Duong FC (វៀតណាម) ជាដើម កំពុងតែស្ថិតក្នងភាពស្រពិចស្រពិលនៅឡើយ ដោយសារតែក្រុមទាំងនេះបានជួបភាពបរាជ័យជាបន្តបន្ទាប់ក្នុងការប្រកួតលីគរបស់ពួកគេ ពោលគឺមានតែក្រុមបឹងកេតអង្គរតែមួយប៉ុណ្ណោះដែលមានភាគរយខ្ពស់ក្នុងការឈ្នះពានលីគកំពូលកម្ពុជាដើម្បីបន្តដំណើរទៅកាន់ព្រឹត្តិការណ៍ Toyota Mekong ក្នងនាមជាក្រុមតំណាងប្រទេសកម្ពុជា យ៉ាងណាក៏ដោយមួយប្រកួតចុងក្រោយនេះ បឹងកេតអង្គរ មិនអាចភ្លាត់ចាញ់ ឬ ស្មើឡើយ ពុំនោះទេឱកាសនេះនឹងបានទៅលើក្រុមការពារជាតិជាក់ជាមិនខាន។

e71445659915b70657e9889cc2be7951

គួររំលឹកថា នៅក្នងការប្រកួតកាលពីរដូវកាល២០១៥ កន្លងទៅ ក្រុមបឹងកេតអង្គរបានបង្កើតនូវកំណត់ត្រាដ៏ល្អមួយនៅក្នុងការប្រកួត Toyota Mekong Club Championship ដោយបានបញ្ចប់ទៅជាមួយនឹងតំណែងជាជើងឯករងបន្ទាប់ពីបានបរាជ័យក្រោមថ្វៃជើងក្រុម Buriram United នៅវគ្គផ្តាច់ព្រ័ត្ររួចមក៕

12314706_522496587919308_7241795789677254021_o

 

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ