ល្បីឈ្មោះមែន ប៉ុន្តែម្ចាស់ខ្សែក្រវាត់ Max Mauy Thai ត្រលប់មកមាតុភូមិវិញដោយស្ងប់ស្ងាត់បំផុត!

ភ្នំពេញ៖ កីឡាករប្រដាល់កម្ពុជា មឿន សុខហ៊ុច ដែលទើបតែបានក្លាយជាជើងឯកនៃការប្រកួត Max World Champion 2016 តាមរយៈការផ្តួលគូប្រកួតដើម្បីគ្រងខ្សែក្រវាត់ Max Mauy Thai ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាមនោះបានវិលត្រលប់មកដល់ស្រុកកំណើ់តវិញហើយកាលពីយប់ថ្ងៃទី២៩ ខែសីហាម្សិលមិញនេះ ក្នុងសភាពស្ងប់ស្ងាត់ និងសោះកក្រោះបំផុត ពោលគឺគ្មានការអបអរជាលក្ខណៈផ្លូវការធំដុំឱ្យសមនឹងជ័យជម្នះដែលរូបគេទទួលបានឡើយ។

14100541_1750114341893414_830906565395704127_n

ជាមួយនឹងទឹកមុខស្ងៀមស្ងាត់ អមដោយស្នាមរបួសនៅលើចិញ្ចើមដែលបានបន្សល់ទុកពីការប្រកួតកាលពីថ្ងៃអាទិត្យនោះ កីឡាកររូបនេះបានស្ពាយខ្សែក្រវាត់ដែលទើបដណ្តើមបាននៅលើទឹកដីថៃទៅបង្ហាញគ្រូបង្វឹករបស់ខ្លួននៅក្នុងក្លឹបពុទ្ធសិរីវង្សដែលមានទីតាំងនៅព្រែកតាទែនដោយគ្មានការហែរហម ឬការទទួលស្វាគមន៍អ្វីគួរឱ្យកត់សម្គាល់នោះឡើយ ស្របពេលដែលមហាជនខ្មែរជាច្រើនបានបញ្ចេញយោបល់ផ្សេងៗពីគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីបញ្ហានេះ។

14086356_667607896728919_3596398993510820937_o

គួររំលឹកថា ក្នុងការប្រកួតនៅលើសង្វៀន Max Pataya Stadium កាលពីយប់ថ្ងៃអាទិត្យនោះ  អ្នកប្រដាល់មកពីក្លឹបពុទ្ធសិរីវង្សរូបនេះ បានទាត់អ្នកប្រដាល់ទួគី Umut Norgaz ឱ្យថ្លោះដៃ និងបោះបង់ការប្រកួតនៅត្រឹមទឹកទី១ តែម្តង។ ក្រោយមកនៅក្នុងវគ្គផ្តាច់ព្រ័ត្រកីឡាករកម្ពុជារូបនេះ បានបន្តវាយលុកលើគូប្រកួតជនជាតិស៊ុយអែត  Sammon Decke យ៉ាងស្វិតស្វាញ ប៉ុន្តែត្រូវបានគូប្រកួតវាយឱ្យបែកចិញ្ចើមហូរឈាមស្រោចមុខ មុននឹងផ្តួលជើងខ្លាំងស្បែកសរូបនេះនៅក្នុងទឹកបន្ថែមក្រោយពីពួកគេទទួលបានពិន្ទុស្មើគ្នារួចមក។

14188389_667607900062252_5047379991502588295_o
យ៉ាងណាក៏ដោយ ក្រៅពីប្រាក់រង្វាន់ ២ សែនបាតពីការប្រកួតនេះ លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកថា៖ «ក្នុងនាមខ្ញុំជាជនជាតិខ្មែរ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលកីឡាករកម្ពុជាបានផ្តួលកីឡាករឲ្យសន្លប់។ ក្នុងឱកាសនេះផងដែរ ខ្ញុំបាទសូមចូលរួមឧបត្ថមដល់កីឡាករខ្មែររូបនេះ ចំនួន ៤លានរៀល ស្មើនឹង ($1,000) ដើម្បីជាការលើកទឹកចិត្តដល់កីឡាករកម្ពុជាយើង»។

14117784_667608050062237_9189182674874575403_n

អត្ថបទ៖ មករា

រូបភាព៖ Khmer Boxing Daily និង MAX Muay Thai

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ