Tennis: ការប្រកួត US Open 2016 ចាប់ផ្តើមហើយ

ការប្រកួតតេន្នីសពានរង្វាន់ Grand Slam ចុងក្រោយនៅឆ្នាំនេះ US Open 2016 ដែលជាការប្រកួតនៅទីលានរឹងខាងក្រៅបានចាប់ផ្តើមហើយ។ នេះជាការប្រកួតទី ១៣៦ ហើយដែលកម្មវិធីប្រកួត US Open បានធ្វើឡើងហើយការប្រកួតនឹងធ្វើនៅទីលាន USTA Billie Jean King National Tennis Center ទីក្រុង ញូវយ៉ក សហរដ្ឋអាម៉េរិគ។

សម្រាប់ការប្រកួតនៅឆ្នាំនេះកីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic គឹជាកីឡាករការពារដំណែងជើងឯកផ្នែកបុរសទោល។ ខណៈកីឡាការីនី Flavia Pennetta ជាកីឡាការីនីការពារដំណែងជើងឯកផ្នែកនារីទោល ប៉ុន្តែមិនបានចូលរួមក្នុងការប្រកួតឆ្នាំនេះនោះទេ ដោយសារតែកីឡាការីនី Flavia Pennetta បានចូលនិវត្តន៍កាលពីឆ្នាំ ២០១៥ ទៅហើយ។

រីឯប្រាក់រង្វាន់សម្រាប់ឆ្នាំនេះក៏មិនខុសគ្នាប៉ុន្មាននឹងឆ្នាំមុនផងដែរដោយជើងឯកផ្នែកបុរសទោល និងនារីទោល នឹងទទួលបានប្រាក់រង្វាន់ $3,500,000 ជាមួយនឹង ២០០០ ពិន្ទុ។ ខាងក្រោមជាតារាងប្រាក់រង្វាន់នឹងពិន្ទុសម្រាប់ការប្រកួតនៅឆ្នាំនេះ៖

Screen Shot 2016-08-30 at 9.11.48 AM

Screen Shot 2016-08-30 at 9.11.29 AM

us-open-tennis-2016-packages

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ