ក្លឹប Southampton ទិញខ្សែបម្រើក្លឹប Lille ក្នុងតម្លៃកំណត់ត្រាក្លឹប ១៦ លានផោន

ក្លឹប Southampton បានចុះកុងត្រាដែលជាតម្លៃកំណត់ត្រារបស់ក្លឹប ១៦ លានផោន ក្នុងនាំយកកីឡាករ Sofiane Boufal ពីក្លឹប Lille នៅបារាំងមកចូលរួមជាមួយក្រុម។

ក្លឹប Southampton បានយល់ព្រមជាមួយនឹងតម្លៃនេះកាលពីសប្តាហ៍មុនជាមួយក្លឹប Lille មុននឹងខ្សែបម្រើប្រយុទ្ធ Boufal ធ្វើតេស្តសុខភាពបានជោគជ័យ និងចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយនឹងក្លឹប។

ការទិញកីឡាករ Boufal នេះគឺបំបែកកំណត់ត្រារបស់ក្លឹបក្នុងការទិញកីឡាករ ដែលក្លឹបពីមុនទិញខ្សែប្រយុទ្ធសញ្ជាតិ អ៊ីតាលី Dani Osvaldo កាលពីខែ សីហា ២០១៣ ក្នុងតម្លៃ ១៥ លានផោន។

គួរបញ្ជាក់ផងដែរថា កីឡាករ Boufal រកបាន ១១ គ្រាប់ មុននឹងទទួលរងរបួសជង្គង់កាលពីខែឧសភា ហើយកីឡាកររូបនេះគ្រោងនឹងត្រលប់ចូលទីលានវិញនៅខែក្រោយ៕

Sofiane-Boufal-signs-for-Southampton-FC

Sofiane-Boufal

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Mirror

មតិយោបល់

Sponsor

អត្ថបទថ្មីៗ