ព្រឹត្តិការណ៍ប្រកួត CamEd Men’s Futsal Tournament ចាប់ផ្តើមរដូវកាលទី៤ ជាផ្លូវការហើយ!

ភ្នំពេញ៖ ដើម្បីជារួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់នៅក្នុងចំណោមសិស្សនិស្សិិតនោះ វិទ្យាសា្ថន Cam Ed បានបើកឱ្យមានការប្រកួតបាល់ទាត់លើទីលានហ្វូតសាលជាលើកទី៤ នាល្ងាចថ្ងៃទី២៨ ខែសីហាម្សិលមិញនេះ ដែលការប្រកួតនេះត្រូវបានធ្វើឡើងនៅទីលាន Park Center ដែលស្ថិតក្នុងតំបន់បឹងកក់តែម្តង។

14125029_1072367359514121_8960288755344327472_o

គួរបញ្ជាក់ថានេះជារដូវកាលទី៤ ហើយដែលសាលាដ៏ល្បីល្បាញលើជំនាញគណនេយ្យ និងធនាគារមួយនេះបើកឲ្យមានការប្រកួតបាល់ទាត់ហ្វូតសាលផ្នែកបុរស ដោយនៅឆ្នាំនេះមានការចូលរួមពីសំណាក់ក្រុមចំនួន ២០ ផ្សេងៗពីគ្នា។

14107624_1072367452847445_4960391507553047787_o

លោក Cassey Barnett ដែលជានាយកសាលា Cam Ed បានថ្លែងក្នុងពិធីបើកការប្រកួតថា កីឡាមិនត្រឹមបង្កើនមិត្តភាព និងសុខភាពប៉ុណ្ណោះទេតែកីឡាក៏បានបង្រៀនមនុស្សឲ្យចេះទទួលការខុសត្រូវ  និងចេះធ្វើការងារជាក្រុមថែមទៀតផង ។ លោកបានបន្តថា បាល់ទាត់គឺតម្រូវឲ្យអ្នកលេងម្នាក់ៗត្រូវមានបច្ចេកទេសផ្ទាល់ខ្លួនក្នុងការលេងដែលនោះហើយជាការទទួលខុសត្រូវរបស់គេ ។ ជាមួយនឹងមានបច្ចេកទេសផ្ទាល់ខ្លួនហើយនោះកីឡាករម្នាក់ៗក៏ត្រូវចូលលេងជាក្រុមឲ្យបានល្អទៀតផងដែលនោះគឺជាការទទួលខុសត្រូវក្នុងការធ្វើការងារជាក្រុម ។

14124888_1072360346181489_127100516595430939_o

គួរបញ្ជាក់ថា បន្ថែមពីលើការប្រកួតហ្វូតសាលបុរសនេះ ជារៀងរាល់ឆ្នាំសាលា Cam Ed តែងតែបង្កើតឱ្យមានការប្រកួតកីឡាជាច្រើនទៀតដូចជា បាល់ទាត់ហ្វូតសាលនារី  បាល់បោះព្រមទាំងអត្តពលកម្មផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ