យុវជនភ្នំពេញក្រោន ១៨ នាក់បន្តជាប់ក្នុងបញ្ជីឈ្មោះ U-19 ប្រមូលផ្តុំដំណាក់កាលទី៣

ភ្នំពេញ៖ នៅមុននេះបន្តិចសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញផ្សព្វផ្សាយជាផ្លូវការហើយនូវបញ្ជីឈ្មោះនៃកីឡាករក្រុម U-19 មកពីក្លឹបនានាដែលត្រូវប្រមូលផ្តុំដើម្បីហឹ្វកហាត់ត្រៀមដំណាក់កាលទី៣ ដែលនឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទីចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

_MG_4554

សូមបញ្ជាក់ថា នេះគឺជាដំណាក់កាលហ្វឹកហាត់ត្រៀមចុងក្រោយហើយសម្រាប់ពួកគេដើម្បីឱ្យគ្រូបង្វឹកជនជាតិជប៉ុន Ohara Kazunori អាចមានឱកាសគ្រប់គ្រាន់ក្នុងការវាយតម្លៃលើយុវជនទាំងអស់នោះមុននឹងជ្រើសរើសយកកីឡាករឆ្នើមៗចំនួន ២៣ រូបឱ្យក្លាយជាសមាជិកពេញសិទ្ធិក្នងក្រុម U-19 ជម្រេីសជាតិដើម្បីចេញទៅប្រកួតដណ្តើមពានរង្វាន់ AFF U-19 Championship 2016 ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញាខាងមុខនៅប្រទេសវៀតណាម៕

14183672_1783836281853872_7263906161316623943_n14183727_1783836315187202_5374216152661013183_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ