ជិតបានហ៊ោទៀតហើយ! ក្រុម​ U-16 កម្ពុជា នឹងត្រូវប្រកួតមិត្តភាពជាមួយ U-16 ចិន នៅខែក្រោយនេះ!

ភ្នំពេញ៖ បន្ទាប់ពីបានបង្កើតកំណត់ត្រាជាលើកដំបូងនៅក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការព្រឹត្តិការណ៍ AFF U-16 Championships ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះរួចមក ក្រុមបាល់ទាត់យុវជនជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុម U-16 ជម្រើសជាតិចិន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះនៅលើទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។

13667718_1766453566925477_5620816879328152913_o

ជាមួយគ្នានេះដែរ យោងតាមការប្រកាសព័ត៌មានរបស់ក្លឹបភ្នំពេញក្រោនបានឱ្យដឹងថា កីឡាករយុវជនអាយុក្រោម ១៦ ឆ្នាំរបស់ភ្នំពេញក្រោនចំនួន ៧ រូបក៏ត្រូវបានកោះហៅចូលរួមហ្វឹកហាត់ជាមួយក្រុម U-16 ជម្រើសជាតិដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនេះផងដែរ៕

13582150_1761831947387639_1175551193077284942_o

មតិយោបល់

Sponsor

អត្ថបទថ្មីៗ