កីឡាករ Patrick Reed ឈ្នះជើងឯក Barclays ក្នុងរដូវកាលនេះ

កីឡាករ Patrick Reed ឈ្នះជើងឯកការប្រកួតដំបូងនារដូវកាលនេះក្រោយយកឈ្នះលើ The Barclays ហើយឡើងទៅឈនៅកំពូលតារាងនៃ PGA point standings។

កីឡាកររូបនេះបានយកឈ្នះលើមិត្តរួមជាតិ កីឡាករ Sean O’Hair និងកីឡាករសញ្ជាតិ អាហ្សង់ទីន Emiliano Grillo ផងដែរ។

កីឡាករ Rickie Fowler ដែលជាកីឡាករសញ្ជាតិ អាម៉េរិគដូចគ្នានោះបាននាំមុខលើកីឡាករ Reed ដោយ ១ ពិន្ទុដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែចុងក្រោយកីឡាកររូបនេះបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ៧  ដោយធ្វើមិនលើស par ៣ ដង។

គួរបញ្ចាក់ផងដែរថា ជ័យជម្នះរបស់កីឡាករ Reed ជួយឲ្យកីឡាកររូបនេះទទួលបានកន្លែងនៅក្នុងក្រុម អាម៉េរិគ សម្រាប់ការប្រកួត Ryder Cup នាខែក្រោយខណៈកីឡាករ Fowler មិនបានជាប់នោះទេ៕

_90956663_preed1

អត្ថបទ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ