កម្ពុជានឹងបញ្ជូនកីឡា ៥ ប្រភេទទៅប្រកួតកីឡាឆ្នេរខ្សាច់អាសុីដែលមានប្រទេស ៤៥ ចូលរួមនៅខែក្រោយនេះ

ភ្នំពេញ៖ យោងតាមការគ្រោងទុក កម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនី នៃកីឡាចំនួន ៥ប្រភេទដើម្បីទៅចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាសុីលើកទី៥ (The 5th Asian Beach Games) នាប្រទេសវៀតណាមនៅចុងខែកញ្ញាខាងមុខនេះ។ ការប្រកួតនេះក៏ជាកម្មវិធីមួយដែលស្ថិតនៅក្នុងកាលវិភាគប្រកួតនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ បន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកពិភពលោកបានបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ។

661046_854328_528716_826984_qatar_beach_games

នៅក្នុងការប្រកួតនាទីក្រុងដាណំាង ប្រទេសវៀតណាមដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ខាងមុខ ព្រះរាជាណាចក្រកម្ពុជានឹងមានអត្តពលិកលើកីឡា ៥ប្រភេទរួមមាន៖ បាល់ទះឆ្នេរខ្សាច់, វ៉ូវីណាម, ចំបាប់, ប៉េតង់ និងកីឡាយុទ្ធគុនប្រពៃណី (ល្បុក្កតោ) ។

2nd+Asian+Beach+Games+Day+7+Beach+Sepaktakraw+VPGcA_TysMSl

សូមបញ្ជាក់ថា ការប្រកួតកីឡាឆ្នេរខ្សាច់អាសុី ឬ Asian Beach Games គឺជាព្រឹត្តិការណ៍កីឡាដ៏ធំមួយប្រចាំតំបន់អាសុីដែលត្រូវបានធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង និងត្រូវបានបង្កើតឡើងជាលើកដំបូងដោយក្រុមប្រឹក្សាអូឡាំពិកទ្វីបអាសុីនាឆ្នាំ២០០៨ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេសុីដោយមានការចូលរួមពីប្រទេសចំនួន ៤១។

Two black krama Bokator fighters demonstrate moves at the Cambodia Bokator Academy in Phnom Penh. The martial art of Bokator has been rescued from near extinction thanks to the relentless efforts of grandmaster Sam Kim Sean and the promotions of American Antonio Graceffo.

ដោយឡែកសម្រាប់ការប្រកួតលើកទី៥ នេះនឹងមានការចូលរួមពីសំណាក់អត្តពលិកនានាមកពីប្រទេសចំនួន ៤៥ ដោយត្រូវប្រកួតគ្នាលើកីឡា ២២ ប្រភេទ។ គិតមកទល់ពេលនេះប្រទេសថៃកំពុងឈរលេខ១ ក្នុងនាមជាប្រទេសដែលទទួលបានមេដាយច្រើនជាងគេ (២២៧) ហើយតាមពីក្រោយដោយប្រទេសចិន (១៣០) និងប្រទេសឥណ្ឌូនេសុី (១០៦) ចំណែកប្រទេសកម្ពុជាទើបតែទទួលបានមេដាយសំរឹទ្ធតែមួយគត់កាលពីឆ្នាំ២០១៤ ដែលរកបានដោយកីឡាការិនីចំបាប់ នី សំណាង ក្នងការប្រកួតនៅភូកេតប្រទេសថៃ៕

5b1b6fdb-aedc-43e2-9965-5d4b520551d4

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ