មឿន សុខហ៊ុច ក្លាយជាម្ចាស់ខ្សែក្រវាត់ Max Mauy Thai ក្រោយឈ្នះជើងខ្លាំងទួគី និង ស៊ុយអែត នៅប៉ាតាយ៉ាយប់មិញ

ប៉ាតាយ៉ា៖ កីឡាករកម្ពុជា មឿន សុខហ៊ុច បានបង្កើតនូវភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើសង្វៀននៃប្រទេសថៃខណៈដែលរូបគេបានផ្តួលជើងខ្លាំងមកពីប្រទេសទួគី និង ស៊ុយអែត កាលពីយប់មិញដើម្បីក្លាយជាជើងឯក និងជាម្ចាស់ខ្សែក្រវាត់ Max Mauy Thai ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាមអមដោយប្រាក់រង្វាន់ចំនួន ២សែនបាតផងដែរ។

14124342_667337983422577_6243327753676743731_o

នៅក្នុងការប្រកួតកាលពីយប់មិញ អ្នកប្រដាល់មកពីក្លឹបពុទ្ធសិរីវង្សរូបនេះ បានទាត់អ្នកប្រដាល់ទួគី Umut Norgaz ឱ្យថ្លោះដៃ និងបោះបង់ការប្រកួតនៅត្រឹមទឹកទី១ តែម្តង។ ក្រោយមកនៅក្នុងវគ្គផ្តាច់ព្រ័ត្រកីឡាករកម្ពុជារូបនេះ បានបន្តវាយលុកលើគូប្រកួតជនជាតិស៊ុយអែត  Sammon Decke យ៉ាងស្វិតស្វាញ ប៉ុន្តែត្រូវបានគូប្រកួតវាយឱ្យបែកចិញ្ចើមហូរឈាមស្រោចមុខ មុននឹងផ្តួលជើងខ្លាំងស្បែកសរូបនេះនៅក្នុងទឹកបន្ថែមក្រោយពីពួកគេទទួលបានពិន្ទុស្មើគ្នារួចមក។

13217063_618802918276084_843537640880131530_o

យ៉ាងណាក៏ដោយ នៅពីក្រោយភាពរីករាយនេះ កីឡាករកម្ពុជា មឿន សុខហ៊ុច បានរងរបួសនៅត្រង់ចិញ្ចើម និងបានទទួលការព្យាបាលនៅពេលការប្រកួតបានបញ្ចប់៕

14079564_1749774131927435_7622938163783173788_n

មតិយោបល់

Sponsor

អត្ថបទថ្មីៗ