ថ្ងៃនេះ ភ្នំពេញក្រោនចេញក្រៅទឹកដីលើកដំបូងប៉ះ គីរីវង្ស ខណៈប៉ូលីសទៅសួរសុខទុក្ខAEU

សម្រាប់ការប្រកួតមិត្តហ្វូនខេមបូឌានលីកថ្ងៃនេះ មានពីរប្រកួត ដោយក្រុមឈរតំណែងលេខពីរប្រចាំសប្តាហ៍ទី៧នៃតារាងពិន្ទុពេលនេះ ភ្នំពេញក្រោន ចេញក្រៅទឹកដីដើម្បីសម្រេចក្តីស្រមៃឡើងឈរកំពូលតារាងរបស់ខ្លួន ដែលនឹងត្រូវជួបជាមួយម្ចាស់ស្រុក គីរីវង្សសុខសែនជ័យ នៅទីលានបាល់ទាត់ជាតិបាទី៣ ដែលក្រុមនេះកំពុងតែស្ថិតនៅតំបន់គ្រោះថ្នាក់ ពោលនៅបាតតារាងតែម្តង ដោយគិតត្រឹម៦ប្រកួតចុងក្រោយ ស្មើ១ ចាញ់៥ មាន១ពិន្ទុ។ គួររំលឹកផងដែរថា ក្រុមគីរីវង្សសុខសែនជ័យ ក្រោយពីមានអ្នកឧបត្ថម្ភក៏បាននាំនូវកីឡាករថ្មី៦នាក់ចូលក្នុងក្រុម កាលពីពេលថ្មីៗនេះផងដែរ។ ការប្រកួតនេះចាប់ផ្តើមវេលាម៉ោង ៣:៣០នាទីរសៀល។

ចាំទស្សនាថា តើក្រុមភ្នំពេញក្រោន ដែលចេញក្រៅដីជាលើកទី១ អាចរកបាន៣ពិន្ទុរឺយ៉ាងណា?

12
ក្រុមភ្នំពេញក្រោន

ចំណែកមួយគូទៀត អគ្គស្នងការដ្ឋាននគរបាលជាតិ ទៅសួរសុខទុក្ខក្រុមអាស៊ីអឺរ៉ុប នៅកីឡដ្ឋានស្តាតចាស់ វេលាម៉ោង ៣:៣០នាទីរសៀល ដោយមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTVផងដែរ។ ក្រុមអាស៊ីអឺរ៉ុប ក៏កំពុងតែស្ថិតនៅតំបន់គ្រោះថ្នាក់ផងដែរ ដោយខ្លួនស្ថិតនៅលេខរៀងទី១១ នៃក្រុមសរុប១២ លើក្រុមគីរីវង្សសុខសែនជ័យ។ ក្នុងចំណោមការប្រកួត៦ប្រកួតចុងក្រោយ ឈ្នះ២ និងចាញ់៤ មាន៦ពិន្ទុ។

តើអាស៊ីអឺរ៉ុប អាចរកបានជ័យជម្នះ ដើម្បីគេចផុតពីតំបន់កាត់ចោលបានដែររឺទេ? ហើយចុះ! ប៉ូលីស អាចស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញអត់?

1619514_444219615705356_1998932853_n
(អគ្គស្នងការដ្ឋាននគរបាលជាតិផ្ទៃមេឃ រដូវកាលឆ្នាំ២០១៤)

1796672_447842285343089_840868271_n

(ក្រុមអាស៊ីអឺរ៉ុប រដូវកាលឆ្នាំ២០១៤)

អត្ថបទ៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ