Joao Mario: ក្លឹប Inter Milan ទិញខ្សែបម្រើក្លឹប Sporting Lisbon ក្នុងតម្លៃ ៣៨.៤ លានផោន

កីឡាករ Joao Mario បានចុះកុងត្រាជាមួយក្លឹប Inter Milan ដែលផ្ទេរពីក្លឹប Sporting Lisbon ក្នុងតម្លៃខ្លួន ៣៨.៤ លានផោន ឬ ៤៥ លានអឺរ៉ូ ដែលក្លាយជាកីឡាករសញ្ជាតិ ព័រទុយហ្គាលដំបូងដែលមានតម្លៃខ្លួនខ្ពស់ដែលក្លឹបប័រទុយហ្គាលបានលក់។

តម្លៃខ្លួនរបស់កីឡាករវ័យ ២៣ ឆ្នាំរូបនេះគឺថ្លៃជាងកីឡាករ Cristiano Ronaldo (១២.២៤លានផោន) និង Nani (២៥លានផោន) ដែលក្លឹប Sporting បានលក់ទៅឲ្យក្លឹប Manchester United

នេះក៏ជាផ្ទេរចេញពីប្រទេសព័រទុយហ្គាលថំជាងគឹទី២ បន្ទាប់ពីកីឡាករ James Rodriguez ត្រូវបានក្លឹប Monaco ទិញពី Porto កាលពីឆ្នាំ ២០១៣។

ក្លឹប Inter ក៏កំពុងតែចចារជាមួយនឹងកីឡាករ Gabriel Barbosa សញ្ជាតិ ប្រេស៊ីលពីក្លឹប Santos ផងដែរ។

ប្រធានក្លឹប Inter លោក Erick Thohir បាននិយាយថា៖ “កីឡាករ Mario គឺជាកីឡាករសំខាន់មួយរូប ដែលយើងបានចាប់អារម្មណ៍ជាយូរមកហើយដើម្បីនាំយកមកចូលរួមជាមួយក្រុម។”

គួរបញ្ជាក់ផងដែរថា ខ្សែបម្រើកណ្តាលកីឡាករ Mario បង្ហាញខ្លួនឲ្យក្លឹប Sporting បាន ១៧១ ប្រកួត ព្រមទាំងលេងគ្រប់ប្រកួតឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាលក្នុងការឈ្នះ Euro 2016 ផងដែរ៕

14086427_1232401413476662_181659920478391959_o

14054080_1232345880148882_7717670428220777306_n

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ