EPL: Marcus Rashford រក ៣ ពិន្ទុឲ្យក្លឹប Manchester United

កីឡាករខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford រកបានគ្រាប់បាល់ជ័យជម្នះឲ្យក្លឹប Manchester United ក្នុងម៉ោងបន្ថែមដើម្បីយកឈ្នះលើក្លឹប Hull នៅកីឡដ្ឋាន KCOM Stadium។

ខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំបង្ហាញខ្លួនជាលើកដំបូងនៅរដូវកាលនេះ ហើយរកបានគ្រាប់បាល់ជ័យជម្នះឲ្យក្លឹបក្រោយការបញ្ជូនបាល់របស់ប្រធានក្រុមកីឡាករ Wayne Rooney នៅនាទីទី ៩០+២ ក្រោយការព្យាយាមរបស់កីឡាករ David Meyler ក្លឹប Hull មិនបានសម្រេច។

នេះជាជ័យជម្នះមួយដែលក្លឹប Manchester United គួរទទួលបានដោយការលេងរបស់ក្លឹបបិសាចក្រហមពិតជាល្អ ហើយការព្យាយាមរបស់កីឡាករ Rooney, Zlatan Ibrahimovic និង Paul Pogba សុទ្ធតែស្ទើររកបានគ្រាប់បាល់ក្នុងការប្រកួតនេះ។

ដូចនេះគិតត្រឹមថ្ងៃនេះមានតែក្លឹប Manchester United និងក្លឹប Chelsea ប៉ុណ្ណោះដែលរក្សាវាបកំណត់ត្រាឈ្នះការប្រកួត Premier League ១០០% នៅ៣ ប្រកួតខណៈក្លឹប Manchester City នឹងត្រូវប្រកួតជាមួយក្លឹប West Ham នៅថ្ងៃនេះ។

គួរបញ្ជាក់ផងដែរថា ជ័យជម្នះកាលពីយប់មិញនេះមានន័យលោក Jose Mourinho គឺជាអ្នកចាត់ការទូទៅដំបូងដែលដឹកនាំក្លឹប Manchester United ឈ្នះ ៤ ប្រកួតជាប់គ្នានាការប្រកួតបើករដូវកាល៕

14124537_10153999052562746_5973670728085928003_o

10660166_10153999052712746_4594529537822097978_n

14138590_10153999052742746_824018437318914510_o

14054092_10153999053107746_8994185763365619313_n

_90951005_rashford_rex

14107675_10153999053092746_707277770513259159_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ