EPL: Manchester City ឬ West Ham United ទទួលបាន ៣ នៅយប់នេះ?

ក្លឹប Manchester City នឹងបើកកីឡដ្ឋាន Etihad Stadium របស់ខ្លួនដើម្បីទទួលក្លឹប West Ham United នៅក្នុងការប្រកួតសប្តាហ៍ទី ៣ នេះនាវេលាម៉ោង ១០ យប់។ ការប្រកួតនេះអាចនិយាយបានជាការប្រកួតធំមួយក្នុងសប្តាហ៍នេះផងដែរខណៈក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះដូចគ្នាដើម្បីទទួលបាន ៣ ពិន្ទុក្នុងសប្តាហ៍នេះ។

  • ស្ថិតិរវាងក្រុមទាំងពីរ

ក្រុមទាំងពីរធ្លាប់ជួបគ្នា ៣០ ដងដោយក្នុងនោះក្លឹប Manchester City ឈ្នះ ១៥ ដង ក្លឹប West Ham ឈ្នះ ៩ ដង ស្មើ ៦ ដង។ សម្រាប់ការជួបគ្នា ៥ ប្រកួតចុងក្រោយវិញគឺ ក្រុម Manchester City ឈ្នះ ២ ដង ក្លឹប West Ham ឈ្នះ ២ ដង ស្មើ ១ ដង។

Screen Shot 2016-08-27 at 9.44.43 PM

Screen Shot 2016-08-27 at 9.44.53 PM

  • ព័ត៌មានសង្ខេបពីស្ថានភាពកីឡាករក្នុងក្រុមនីមួយៗ

សម្រាប់ការប្រកួតរវាងក្រុមនៅយប់នេះអ្នកចាំទីចំណូលថ្មីរបស់ក្លឹប Manchester City កីឡាករ Claudio Bravo នឹងមិនមានវត្តមានក្នុងការប្រកួតនាប្តាហ៍នេះនោះទេ។ ចំណែកឯកីឡាករ Kelechi Iheanacho ដែលទទួលរងរបួសនៅក្នុងការប្រកួតជាមួយក្លឹប Steaua Bucharest គឺអាចលេងបានខណៈកីឡាករ Ilkay Gundogan (របួសជង្គង់) និងកីឡាករ Vincent Kompany (របួសភ្លៅ) អាចនឹងវិលត្រលប់ចូលប្រកួតវិញនៅខែក្រោយនេះខណៈកីឡាករ Leroy Sane អាចនឹងបង្ហាញខ្លួនក្នុងការប្រកួត Premier League ជាមួយក្លឹប West Hamនេះ។

ចំណែក West Ham United នឹងសម្រេចចិត្តលើកីឡាករ Dimitri Payet (របួសសាច់ដុំ) នៅពេលក្រោយ ហើយកីឡាករ Manuel Lanzini (របួសជង្គង់) ប៉ុន្តែប្រធាកក្រុមកីលាករ Mark Noble មិនអាចលេងបាននោះទេ។ កីឡាករ Andre Ayew, កីឡាករ Sofiane Feghouli (របួសភ្លៅ), កីឡាករ Aaron Cresswell និងកីឡាករ Andy Carroll (របួសជង្គង់) សុទ្ធតែមិនទាន់ច្បាស់ថាលេងនោះទេ។

  • សម្តីរបស់អ្នកចាត់ការទូទៅ

អ្នកចាត់ការទូទៅក្លឹប Manchester City លោក Pep Guardiola បាននិយាយថា៖ “យើងមិនមានបញ្ហារបួសកាលពីពាក់កណ្តាលសប្តាហ៍នោះទេ។ កីឡាករទាំងអស់អាចលេងបាន ហើយយើងបានហ្វឹកហាត់ជាមួយកីឡាករ ៣០ រូបផងដែរ។”

អ្នកចាត់ការទូទៅក្លឹប West Ham United លោក Slaven Bilic: “នេះប្រាកដជាការប្រកួតមួយដ៏ពិបាក។ ពួកគេបានបង្ហាញរួចទៅហើយថាពួកគេគឺជាកីឡាករកំពូលៗ។ ការប្រកួតនេះពិតជាំមិនងាយស្រួលសម្រាប់ក្រុមយើងនោះទេ។”

ដូចនេះលោកអ្នកកុំភ្លេចតាមដានទស្សនាការប្រកួតនេះទាំងអស់ថាតើក្លឹបណានឹងទទួលបាន ៣ ពិន្ទុក្នុងការប្រកួតមួយ៕

28-08-2016-2

អត្ថបទ៖ រិទ្ធី

ប្រភព៖ Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ