Chinese Super League: អតីតអ្នកចាត់ការទូទៅក្លឹប Manchester City ចូលរួមជាមួយក្លឹប Hebei China Fortune

អតីតអ្នកចាត់ការទូទៅរបស់ក្លឹប Manchester City លោក Manuel Pellegrini ចូលរួមជាមួយក្លឹប Hebei China Fortune ដេលលេងនៅក្របខណ្ឌ Chinese Super League។

អ្នកចាត់ការទូទៅលោក Pellegrini វ័យ ៦២ ឆ្នាំរូបនេះបានចាកចេញពីក្លឹបកាលពីខែមិថុនាដោយត្រូវបានជំនួសដោយលោក Pep Guardiola ទោះបីជាជួយឲ្យក្លឹបឈ្នះជើងឯក Premier League នៅឆ្នាំ ២០១៤ ក៏ដោយ។

លោក Pellegrini បានចួលរួមក្នុងការដឹកនាំក្លឹបនៅ Chinese Super League ដែលបច្ចុប្បន្នមានអ្នកចាត់ការទូទៅល្បីៗដូចជាលោក Sven-Goran Eriksson និងលោក Luis Felipe Scolari នៅប្រទេសចិនផងដែរ។

ក្លឹប Hebei មានកីឡាករដូចជា កីឡាករសញ្ជាតិ អាហ្សង់ទីន Ezequiel Lavezzi អតីតខ្សែប្រយុទ្ធក្លឹបកាំភ្លើងធំ Arsenal កីឡាករ Gervinho និងអតីតកីឡាករយុវជនរបស់ក្លឹប Chelsea កីឡាករ Gael Kakuta ផងដែរ។

បច្ចុប្បន្នពួកគេស្ថិតនៅលេខ ៥ នៅ Chinese Super League ខណៈការប្រកួតនៅសល់ ៧ ប្រកួតទៀត៕

Screen Shot 2016-08-27 at 8.50.35 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ