Bundesliga: កាលវិភាគប្រកួតសប្តាហ៍ទី ១

សម្រាប់សប្តាហ៍នេះការប្រកួតបាល់ទាត់ Bundesliga រដូវកាល ២០១៦-២០១៧ នឹងចាប់ផ្តើមនៅរាត្រីនេះ។ ការប្រកួតរដូវកាលនេះជារដូវកាលទី ៥៤ នៃការប្រកួត Bundesliga ដែលជាការប្រកួតលីកកំពូលនៃប្រទេស អាល្លឺម៉ង់។

ទោះបីជាការប្រកួតលីកកំពូលនៃប្រទេសអាល្លឺម៉ង់នេះចាប់ផ្តើមយឺតជាងការប្រកួតលីកកំពូលដទៃក៏ពិតមែនតែសម្រាប់ការប្រកួតបើកឆាកនៅសប្តាហ៍នេះក៏ដូចជារដូវកាលនេះ គឹជាការប្រកួតរវាងក្លឹបជើងឯក Bayern Munchen នឹងត្រូវទទួលក្លឹប Werder Bremen នៅវេលាម៉ោង ១:៣០ នាទីរំលងអធ្រាត្រ។

ចំណែកក្លឹប Dortmun វិញត្រូវទទួលក្លឹប Mainz ក្នុងសប្តាហ៍នេះស្របពេលដែលក្លឹប Augsburg ទទួលក្លឹប Wolfsburg។ រីឯក្លឹប Schalke 04 ត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្លឹប Frankfurt ក្នុងសប្តាហ៍នេះផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតសប្តាហ៍ទី ១៕

week-1

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ