Ligue 1: ក្លឹប Nice ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Mario Balotelli

ក្លឹប Nice នៅលីកកំពូលនៃប្រទេសបារាំង បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញខ្សែប្រយុទ្ធរបស់ក្លឹប Liverpool កីឡាករ Mario Balotelli។

ខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំ បង្ហាញខ្លួនបាន ២៨ ប្រកួត រកបាន ៤ គ្រាប់ ហើយក្រោយត្រូវលោក Brendan Rogers ទិញពីក្លឹប AC Milan ក្នុងតម្លៃ ១៦ លានផោន កាលពីឆ្នាំ ២០១៤។

តែថ្មីៗនេះកីឡាកររូបនេះត្រូវបានអ្នកចាត់ការទូទៅថ្មីលោក Jurgen Klopp ប្រាប់ឲ្យរកក្លឹបថ្មី។ បច្ចុប្បន្ននេះមិនទាន់មានសំណើរជាផ្លូវរវាងក្លឹប Nice និងក្លឹប Liverpool នោះទេប៉ុន្តែកីឡាករ Balotelli មិនបានបង្ហាញខ្លួននៅក្លឹប Liverpool នាទីលានហ្វឹកហាត់ Melwood training headquarters នោះទេកាលពីពេលថ្មីៗនេះ៕

Mario Balotelli

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ