Tim Krul: អ្នកចាំទីរបស់ក្លឹប Newcastle ចូលរួមជាមួយក្លឹប Ajax ក្នុងកុងត្រាខ្ចីជើង

អ្នកចាំទីរបស់ក្លឹប Newcastle កីឡាករ Tim Krul បានចូលរួមជាមួយក្លឹប Ajax ក្នុងកុងត្រាខ្ចីជើងរយៈពេលវែងបន្ទាប់ពីបានចុះកុងត្រារយៈពេល ១ ឆ្នាំទៀតជាមួយក្លឹប Newcastle។

កីឡាករវ័យ ២៨ ឆ្នាំសញ្ជាតិ ហូឡង់រូបនេះបានបន្តកុងត្រាជាមួយក្លឹបដែលលេងនៅ Championship រហូតដល់ឆ្នាំ ២០១៨។

អ្នកចាំទីរូបនេះមិនបានលេងតាំងពីខែតុលានៅពេលដែលកីឡាកររូបនេះរងរបួស anterior cruciate ligament នៅជង្គង់ស្តាំ។

គួរបញ្ជាក់ផងដែរថា អ្នកចាំទី Krul ចូលរួមជាមួយក្លឹប Ajax បន្ទាប់ពីអ្នកចាំទី Jasper Cillessen បានផ្ទេរទៅក្លឹប Barcelona ដើម្បីជំនួសអ្នកចាំទី Claudio Bravo៕

Tim Krul

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ