កីឡាករ Shkodran Mustafi និងកីឡាករ Lucas Perez នឹងធ្វើតេស្តសុខភាពនៅក្លឹប Arsenal

ខ្សែការពារសញ្ជាតិ អាល្លឺម៉ង់ Shkodran Mustafi និងខ្សែប្រយុទ្ធអេស្ប៉ាញ Lucas Perez នឹងធ្វើតេស្តសុខភាពនៅក្លឹប Arsenal។

ក្លឹបកាំភ្លើងធំ Arsenal បានយល់ព្រមសំណើរសម្រាប់ខ្សែការពាររបស់ក្លឹប Valencia វ័យ ២៤ ឆ្នាំកីឡាករ Mustafi ដែលគ្រោងនឹងចុះកុងត្រាក្នុងរយៈពេល ៥ ឆ្នាំក្នុងតម្លៃ ៣៥ លានផោន។ ក្រៅពីនេះក្លឹបក៏បានយល់ព្រមនៅសំណើរប្រមាណជា ១៧.១ លានផោនសម្រាប់ខ្សែប្រយុទ្ធក្លឹប Deportivo La Coruna កីឡាករ Perez វ័យ ២៧ ឆ្នាំដែលរកបាន ១៧ គ្រាប់ក្នុងការប្រកួត ៣៧ ប្រកួតកាលពីរដូវកាលមុនផងដែរ។

ការទិញនេះអាចធ្វើឲ្យក្លឹប Arsenal ចំណាយប្រមាណជាជិត ១០០ លានផោន។

គួរបញ្ជាក់ផងដែរថានៅក្នុងរដូវកាលនេះក្លឹប Arsenal បានទិញកីឡាំករមួយចំនួនហើយដែលក្នុងនោះរួមមានកីឡាករ  Granit Xhaka និងកីឡាករ Kelechi Nwakali ខ្សែការពារ Rob Holding និងខ្សែប្រយុទ្ធ Takuma Asano ផងដែរ៕

Screen Shot 2016-08-26 at 9.36.47 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ