ក្លឹប Chelsea ទិញអ្នកចាំទី Eduardo ពីក្លឹប Dinamo Zagreb

ក្លឹបតោខៀវ Chelsea បានចុះកុងត្រាទិញអ្នកចាំទី Eduardo ពីជើងឯកលីកកំពូលនៃក្រូអាត Dinamo Zagreb ក្នុងតម្លៃបិទជិត។

អ្នកចាំទីវ័យ ៣៣ ឆ្នាំសញ្ជាតិ ព័រទុយហ្គាលរូបនេះបានយល់ព្រមជាមួយនឹងកុងត្រារយៈពេល ១ ឆ្នាំ។

អតីតកីឡាកររបស់ក្លឹប Genoa និង Braga  “នឹងផ្តល់បទពិសោធន៍ព្រមទាំងការប្រកួតប្រជែងដល់អ្នកចាំទី Thibaut Courtois និង Asmir Begovic” នេះជាអ្វីដែលតំណាងក្លឹប Chelsea បាននិយាយ។

ក្រោយចុះកុងត្រាអ្នកចាំទី Eduardo បាននិយាយថា៖”មិត្តរួមក្រុមទាំងអស់ខ្ញុំតែងតែក្តីស្រមៃរបស់ខ្ញុំគឹមកលេងនៅ Premier League ដែលជាលីកមានក្លឹបកំពូលនិងធំៗជាច្រើនបូករួមទាំងកីឡាករល្អៗផងដែរ៕”

_90924756_eduardo_reu

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ