បឹងកេតអង្គរ ចាញ់ក្រុមយុវជនឈុតធំភ្នំពេញក្រោន ៣-២

ការប្រកួតជាលក្ខណៈមិត្តភាពរវាងក្រុមយុវជនឈុតធំភ្នំពេញក្រោន នឹងបឹងកេតអង្គរ បានបញ្ចប់ហើយនាព្រឹមមិញនេះ នៅទីលានហ្វឹកហាត់របស់ក្លឹបភ្នំពេញក្រោន ដោយលទ្ធផលក្រុមយុវជនឈុតធំភ្នំពេញក្រោន បានយកឈ្នះបឹងកេតអង្គរ ៣-២។ ការប្រកួតមានឱកាសរកគ្រាប់បាល់បានទៅវិញទៅមក រហូតដល់ជិតចប់តង់ទី១ទៅហើយ បឹងកេតអង្គររកបាន១គ្រាប់ ចូលដល់តង់ទី២ ក្រុមយុវជនឈុតធំភ្នំពេញក្រោន បើកការវាយសម្រុកយ៉ាងខ្លាំង រហូតបាន១គ្រាប់ តាមស្មើ មិនអស់ចិត្តដោយបំណងរកគ្រាប់បាល់នាំមុខ តែភ្លេចខ្លួនបឹងកេតអាចរកបាន ១គ្រាប់បន្ថែមទៀតនៅតង់ទី២ ធ្វើឱ្យបឹងកេតអង្គរ នាំមុខជាបណ្តោះអាសន្ន២-១។ ជិតចប់តង់ទៅហើយ កីឡាករដ៏មុតស្រួច Umaru របស់ភ្នំពេញក្រោន រកបានពីរគ្រាប់បន្ថែមទៀតបញ្ចប់ការប្រកួតបឹងកេតអង្គរ ចាញ់ក្រុមយុវជនឈុតធំភ្នំពេញក្រោន ៣-២។ គូរបញ្ជាក់ផងដែរថា​ ចំពោះកីឡាកររបស់បឹងកេតអង្គរ ដែលលេងថ្ងៃនេះជាកីឡាករ ដែលមិនបានលេងក្នុងការប្រកួតជាមួយណាហ្គាវើល ម្សិលមិញ។ ការទទួលបានជ័យជម្នះ ក៏ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួត Asian Champions Trophy នាដើមខែសីហានេះដែរ សម្រាប់ក្រុមយុវជនឈុតធំភ្នំពេញក្រោន៕

1

2

3

អត្ថបទ៖ បារាំង

រូបភាព៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ