អត្តពលិក Piotr Malachowski បរិច្ចាគមេដាយអូឡាំពិកដើម្បីជួយក្មេងប្រុស ៣ ឆ្នាំដែលកើតមហារីក

អត្តពលិក សញ្ជាតិ ប៉ូឡូញ ផ្នែកចោល discus កីឡាករ Piotr Malachowski បានបរិច្ចាគមេដាយប្រាក់អូឡាំពិករបស់ខ្លួនដើម្បីរៃអង្គាសថវិការដើម្បីជួយក្មេងប្រុសដែលមានអាយុទើបតែ ៣ ឆ្នាំដែលកើតជម្ងឺមហារីកកម្រមួយ។

អត្តពលិក Malachowski វ័យ ៣៣ ឆ្នាំបានឈ្នះមេដាយប្រាក់ទី ២ របស់ខ្លួននៅទីក្រុង Rio ក្រោយធ្វើបាន 82cm។ ការបរិច្ចាគរបស់អត្តពលិករូបនេះបានជួយឲ្យមិត្តរួមជាតិរបស់ខ្លួន Olek Szymanski ដែលមានជម្ងឺ retinoblastoma ជម្ងឺមហារីកភ្នែកដែលប៉ះពាល់ដល់ក្មេងៗដើម្បីទៅព្យាបាលនៅទីក្រុង New York។

“មេដាយប្រាក់របស់ខ្លួនមានតម្លៃច្រើនជាងកាលពីសប្តាហ៍មុន” នេះជាអ្វីដែលអត្តពលិក Malachowski បាននិយាយ។ លោកបានបន្តថា៖ “វាមានតម្លៃស្មើនឹងខុសភាពរបស់ Olek។”

អត្តពលិក Malachowski ដែលឈ្នះមេដាយប្រាក់នៅទីក្រុង ប៉េកាំង កាលពី ៨ ឆ្នាំមុនបាននិយាយថាវេសនាបានផ្តល់ឱកាសឲ្យខ្លួនបង្កើនតម្លៃនៃមេដាយប្រាក់របស់ខ្លួន។ លោកបានបន្តថា៖  “យើងអាចបង្ហាញថាយើងអាចធ្វើរឿងល្អបាន នេះជាការចែករំលែកមួយដ៏ជោគជ័យ។” “ឈ្នះមេដាយអូឡាំពិកគឺជាអ្វីដែលអត្តពលិកទាំងអស់ស្រមៃក្នុងមួយជីវិត។ ប្រាកដណាស់អ្វីដែលកាន់តែពិសេសគឺមេដាយមាស។” ខ្ញុំធ្វើអ្វីគ្រប់យ៉ាងតែជាអកុសលលើកនេះខ្ញុំមិនបានជោគជ័យ៕”

Piotr Malachowski

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ