Javier Manquillo: ក្លឹប Sunderland ចុះកុងត្រាខ្ចីជើងខ្សែការពារក្លឹប Atletico Madrid

ក្លឹប Sunderland បានចុះកុងត្រាខ្ចីជើងខ្សែការពាររបស់ក្លឹប Atletico Madrid កីឡាករ Javier Manquillo ក្នុងរយៈពេលវែងសម្រាប់រដូវកាលនេះ។

ក្លឹបឆ្មាខ្មៅមានសិទ្ធិក្នុងការទិញផ្តាច់កីឡាកររូបនេះក្នុងកុងត្រារយៈពេល ៤ ឆ្នាំក្រោយកុងត្រាខ្ចីជើងនេះបានបញ្ចប់នៅចុងរដូវកាលនេះផងដែរ។

កីឡាករសញ្ជាតិ អេស្ប៉ាញ វ័យ ២២ ឆ្នាំបានចំណាយពេលនៅក្លឹប Liverpool ក្នុងកុងត្រាខ្ចីជើងកាលពីរដូវកាល ២០១៤-២០១៥ ដោយបង្ហាញខ្លួនបាន ១៩ ប្រកួត។ ក្រោយចាកចេញពីក្លឹប Liverpool កីឡាករ Manquillo បានចំណាយពេលមួយរដូវកាលក្នុងកុងត្រាខ្ចីជើងនៅលីកកំពូលនៃប្រទេសបារាំង Ligue 1 ជាមួយក្លឹប Marseille ដោយបង្ហាញខ្លួនបាន ៤៣ ប្រកួតហើយរកបាន ៣ គ្រាប់ផងដែរ៕

_90918312_gettyimages-454418718

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ