កីឡាករ Danny Drinkwater បន្តកុងត្រា ៥ ឆ្នាំជាមួយក្លឹប Leicester

ខ្សែបម្រើកណ្តាលរបស់ក្លឹប Leicester កីឡាករ Danny Drinkwater បានចុះកុងត្រាបន្តជាមួយក្លឹបរយៈពេល ៥ ឆ្នាំជាមួយក្លឹបជើងឯក Premier League។

កីឡាករសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំរូបនេះគឹជាកីឡាករដ៏សំខាន់មួយរូបដែលបានរួមចំណែកក្នុងការជួយឲ្យក្លឹបឈ្នះជើងឯកកាលពីរដូវកាលមុន។ កុងត្រាចាស់របស់កីឡាកររូបនេះគឹនឹងផុតនៅឆ្នាំ ២០១៨ ហើយត្រូវបានព័ត៌មានជាច្រើនចុះផ្សាយថាក្លឹប Tottenham មានចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាកររូបនេះទៅចូលរួមជាមួយ។

ក្រៅពីកីឡាករ Drinkwater មិត្តរួមក្រុមកីឡាករ Riyad Mahrez, Jamie Vardy, Kasper Schmeichel, Wes Morgan និង Andy King ព្រមទាំងអ្នកចាត់ការទូទៅលោក Claudio Ranieri សុទ្ធតែបានយល់ព្រមជាមួយនឹងកុងត្រាថ្មីនារដូវកាលក្តៅនេះ។

កីឡាករ Drinkwater បាននិយាយថា៖ “ខ្ញុំគ្មានអ្វីរីករាយជាងនេះនោះទេ។ ខ្ញុំពេញចិត្តលេងឲ្យក្លឹបនេះ នេះពិតសាកសមនឹងអាជីពរបស់ខ្ញុំហើយខ្ញុំចង់នៅទីនេះរយៈពេលយូរ។ យើងបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នា ហើយខ្ញុំគិតនឹងមានរឿងជាច្រើនទៀតនៅអនាគតផងដែរ។”

 

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះបង្ហាញខ្លួនឲ្យក្លឹបបាន ៣៥ ដង ក្នុងការប្រកួត ៣៨ ប្រកួតកាលពីរដូវកាលមុនព្រមទាំងបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះជាមួយនឹងដៃគូរកីឡាករ N’Golo Kante ដែលបានចូលរួមជាមួយក្លឹប Chelsea កាលពីខែកក្កដាកន្លងទៅ៕

Danny Drinkwater

អត្ថបទ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ