ណាហ្គាវើលអស់ឱកាសក្នុងការប្រកួត AFC Cup 2017 ក្រោយចាញ់ម្ចាស់ផ្ទះម៉ុងហ្គោលី ១-០ មុននេះ

ម៉ុងហ្គោលី៖ នៅទីបំផុតក្រុមបាល់ទាត់ណាហ្គាវ់ើលបានបាត់បង់ឱកាសក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ AFC Cup បន្តទៀតហើយបន្ទាប់ពីបានចាញ់ក្រុមម្ចាស់ផ្ទះ Erchim FC របស់ម្ចាស់ផ្ទះម៉ុងហ្គោលី ក្នុងលទ្ធផល ១-០ រួចមក។ តាមរយៈការប្រកួតកន្លងមកក្រុមតំណាងឱ្យប្រទេសកម្ពុជានេះមិនទទួលបានលទ្ធផលជាទីគាប់ចិត្តនោះទេ ដោយកាលពីការដំបូងណាហ្គាបានត្រឹមស្មើក្រុមជើងឯកនេប៉ាល់ Threee Star Club ដោយលទ្ធផល ១-១ រួចមកហើយបានបន្តចាញ់នៅល្ងាចនេះទៀត។

13975507_588990234606931_8762699996288791507_o

យ៉ាងណាក៏ដោយ ក្រុមភ្នំពេញក្រោននឹងក្លាយជាក្តីសង្ឃឹមមួយទៀតសម្រាប់កម្ពុជា បន្ទាប់ពីក្រុមនេះបានឈ្នះបណ្តឹងឧទ្ធរណ៍លើការសម្រេចរបស់សហព័ន្ធបាល់ទាត់ទ្វីបអាសុី និងត្រូវបានស្ថាប័ន Court of Arbitration for Sport (CAS) ដែលមានមូលដ្ឋាននៅប្រទេសស្វីសសម្រេចឱ្យក្រុមនេះបានចូលលេងនៅក្នុងវគ្គ Playoff Stage ដែលអាចនឹងធ្វើឡើងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះតែម្តង៕

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ