អស់ទាស់! ក្រុមU-15 កម្ពុជា ឈ្នះក្រុ​មយុវជនមួយមកពីម៉ាឡេសុី ២៧-០ ក្នុងការប្រកួតនៅចិន

ចិន៖ ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំកម្ពុជា (ក្រុមយុវជនសាលាបាល់ទាត់ជាតិ) បានទទួល ៣ពិន្ទុបន្ថែមទៀតសម្រាប់ថ្ងៃបើកឆាកការប្រកួតក្នុងកម្មវិធី ” The Belt and Road Initiative ” U15 Boys Football Tournament នៅលើទឹកដីចិន បន្ទាប់ពីបានយកឈ្នះក្រុមយុវជន Cempaka International School Maylaysia ដោយលទ្ធផល ២៧-០ នៅរសៀលនេះក្រោយពីបានឈ្នះក្រុមយុវជន China Jianyin School ដោយលទ្ធផល ៣-០ កាលពីព្រឹកមិញរួចមក។

14125617_1782256905345143_8122776373446815348_o

យ៉ាងណាក៏ដោយ ក្រុមគូប្រជែងរបស់កម្ពុជាពុំមែនជាក្រុមយុវជនជម្រើសជាតិរបស់ម៉ាឡេសុីនោះទេ ហើយការប្រកួតនេះទៀតសោតគឺត្រូវបានធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាពង្រឹងចំណងសាមគ្គីភាពរវាងក្រុមបាល់ទាត់នៃបណ្តាប្រទេសនៅក្នុងតំបន់អាសុីមួយចំនួនផងដែរ៕

14068397_1782261705344663_8457513041946911372_o

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ