កីឡាករ Robbie Keane នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយប្រកួតជាមួយ អូម៉ង់

កីឡាករ Robbie Keane បានប្រកាសថាក្រោយការប្រកួតមិត្តភាពរវាងក្រុមសាធារណរដ្ឋអៀរឡង់ ជាមួយក្រុមអូម៉ង់ នៅ Dublin នាថ្ងៃទី ៣១ សីហា នោះនឹងជាការប្រកួតចុងក្រោយរបស់ខ្លួនហើយជាមួយក្រុមជម្រើសជាតិ។

ការប្រកួតមិត្តភាពរវាងក្រុមសាធារណរដ្ឋអៀរឡង់ ជាមួយក្រុម អូម៉ង់គឺជាការប្រកួតត្រៀមសម្រាប់ជម្រុះពានរង្វាន់ World Cup qualifier ជាមួយប្រទេស ស៊េបី នាថ្ងៃទី ៥ កញ្ញា ខាងមុខនេះ។

តែទោះជាយ៉ាងណាអតីតខ្សែប្រយុទ្ធរបស់ក្លឹប Spurs រូពនេះបានបញ្ជាក់ថាខ្លួននឹងចូលនិវត្តន៍ក្រោយការប្រកួតមិត្តភាពនាពេលខាងមុខបញ្ចប់។

គួរបញ្ជាក់ផងដែរថា កីឡាករ Keane វ័យ ៣៦ ឆ្នាំ រកបាន ៦៧ គ្រាប់ក្នុងការបង្ហាញខ្លួន ១៤៥ ប្រកួតឲ្យក្រុមជម្រើសជាតិសាធារណរដ្ឋអៀរឡង់៕

_90903589_keanegib

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ